បាល់ទាត់អន្តរជាតិ
បិសាចក្រហមចង់ខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Wout Weghorst

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការខ្ចីជើងខ្សែប្រយុទ្ធរបស់ក្លឹប Burnley គឺកីឡាករ Wout Weghorst។ យោងតាមស្ថានភាពបច្ចុប្បន្នក្លឹបបិសាចក្រហមកំពុងដុតដៃដុតជើងក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo។
ក្លឹបបិសាចក្រហមបានប្រើប្រាស់ Anthony Martial និង Marcus Rashford គឺជាខ្សែប្រយទ្ធកណ្ដាល ប៉ុន្តែយើងសង្កេតឃើញថា Marcus Rashford លេងនៅប្រយុទ្ធស្លាបបានល្អជាង ខណៈដែល Anthony Martial តែងតែមានរបួសញឹកញាប់។
យោងតាមការចុះផ្សាយរបស់ ESPN បានឲ្យដឹងថា ខ្សែប្រយុទ្ធចុងក្រោយដែលស្ថិតក្នុងរ៉ាដារបស់ Manchester United គឺ Weghorst ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹបយក្សទួរគី Besiktas តែគាត់នៅស្ថិតក្រោមកុងត្រារបស់ Burnley ដល់ឆ្នាំ 2025។ កីឡាករសញ្ជាតិហូឡង់រូបនេះបានចាកចេញពី Wolfsburg កាលពីខែមករាឆ្នាំមុន ដើម្បីចូលរួមជាមួយ Burnley ប៉ុន្តែគាត់មិនបានទទួលជោគជ័យឡើយ ដោយក្លឹប Burnley បានធ្លាក់ទៅលេងនៅ Championship ហើយគាត់ក៏ចាកចេញទៅ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi