បាល់ទាត់អន្តរជាតិ
គ្រូ Atletico Madrid ថា ប៉ះ Barcelona ពេលនេះ ក្រុមរបស់លោកមិនចាំបាច់ខ្វល់ខ្វាយរឿងបិទ Messi ទៀតទេ

មុនការប្រកួតក្របខណ្ឌ La Liga ទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona អ្នកចាត់ការទូទៅរបស់ក្លឹប Atletico Madrid លោក Diego Simeone បានបង្ហើបថា ការប្រកួតនឹងកាន់តែងាយស្រួលសម្រាប់ក្រុមរបស់គាត់ ក្នុងការជួបជាមួយ Barcelona នៅម៉ោង 3 រំលងអាធ្រាតនេះ ដោយពួកគេមិនចាំបាច់ព្រួយបារម្ភអំពី Lionel Messi ដូចមុនទៀតឡើយ។
យ៉ាងណាមិញ Diego Simeone ក៏ជាអ្នកគាំទ្រម្នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ ក្នុងចំណោមអ្នកគាំទ្រជាច្រើនទៀតដែលបានអបអរសាទរនៅពេលដែលខ្សែប្រយុទ្ធ Lionel Messi លើកពាន FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
ដោយឡែក Lionel Messi ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Paris Saint-Germain (PSG) ធ្លាប់គម្រាមកំហែងជាខ្លាំងដល់ Atletico Madrid ក្នុងអំឡុងពេលដែលគាត់លេងនៅប្រទេសអេស្ប៉ាញ។ ពេលលេងឲ្យ Barcelona គាត់ស៊ុតបញ្ចូលទីបាន 32 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 9 ដងក្នុងការបង្ហាញខ្លួន 43 ប្រកួតទល់នឹង Atletico Madrid។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023