បាល់ទាត់អន្តរជាតិ
Southampton ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Daizen Maeda

ក្លឹប Southampton ត្រូវបានគេរាយការណ៍ថា កំពុងតាមដានខ្សែប្រយុទ្ធ Daizen Maeda របស់ Celtic។ ពួកគេបានបង្វែរគោលដៅមកលើ Daizen Maeda បន្ទាប់ពីការដេញថ្លៃ 15 លានផោន ទៅលើ Terem Moffi ត្រូវបានច្រានចោលដោយក្លឹប Lorient។
យ៉ាងណាមិញគ្រូបង្វឹករបស់ក្លឹប Southampton លោក Nathan Jones មានបំណងចង់ពង្រឹងក្រុមរបស់ខ្លួន ដោយនាំយកកីឡាករចំណូលថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ដើម្បីរំដោះក្រុមរបស់គាត់ចេញពីបាតតារាង Premier League និងឆ្ងាយពីតំបន់ត្រូវកាត់ចោល។
Southampton បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិក្រូអាត Mislav Orsic ដែលមានវ័យ 30 ឆ្នាំ ក្នុងតម្លៃផ្ទេរប្រហែល 8 លានផោន ប៉ុន្តែលោក Nathan Jones បានបង្ហើបថា គាត់កំពុងស្វែងរកកីឡាករចំណូលថ្មី 3 រឺ 4 នាក់បន្ថែមទៀត មុនពេលទីផ្សារដោះដូរកីឡាករបិទ។
យោងតាមសារព័ត៌មាន Sky Sports News បានអះអាងថា Southampton បានដាក់ដេញថ្លៃ 15 លានផោនសម្រាប់ Terem Moffi ប៉ុន្តែមិនបានសម្រេច ដោយក្លឹបបច្ចុប្បន្នរបស់គាត់ Lorient ទាមទារទឹកប្រាក់ប្រហែលជា 25 លានផោន។ ដូច្នេះហើយពួកគេបានសម្រេចត្រៀមដាក់ដេញថ្លៃជម្រើសផ្សេងទៀត ដែលជាកីឡាករសញ្ជាតិជប៉ុន Daizen Maeda បច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្លឹប Celtic F.C និងមានកុងត្រាដល់ឆ្នាំ 2026។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega