បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកឆ្នើមទាំង 4 រូប ដែលកំពុងទំនេរពីការងារ
រដូវកាលឆ្នាំ 2022-23 បានចាប់ផ្ដើមបន្តដំណើរទៅមុខទៀត បន្ទាប់ពីព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតាបានបញ្ចប់ទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រោយពេលនៃការប្រកួតដ៏ធំនោះបញ្ចប់ទៅ មានគ្រូបង្វឹកឆ្នើមៗមួយចំនួនបានលាលែងពីតំណែងរបស់ខ្លួន។
គ្រូបង្វឹកខ្លះ ក៏បានផ្ទេរទៅកាន់តំណែងជាគ្រូបង្វឹករបស់ក្លឹបវិញម្ដង ខណៈដែលគ្រូបង្វឹកខ្លះទៀត កំពុងទំនេរពីការងារ និងប្រហែលជារងចាំកាលៈទេសៈនៃការផ្ទេរទៅក្លឹបធំៗមកដល់។ ខាងក្រោមនេះ យើងនឹងបង្ហាញជូននូវគ្រូបង្វឹកឆ្នើមៗទាំង 4 រូបដែលទំនេរ និងមិនទាន់មានតំណែងទៅដឹកនាំនៅក្លឹបណាមួយ។
4. Mauricio Pochettino
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងសម្លឹងមើលតំណែងជាគ្រូបង្វឹកនៅឆ្នាំ 2023 នេះ។ បុរសអាយុ 50 ឆ្នាំរូបនេះគ្មានការងារធ្វើតាំងពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីគាត់បានចែកផ្លូវគ្នាជាមួយក្លឹបយក្សបារាំង Paris Saint-Germain។
3. Luis Enrique
គ្រូបង្វឹកលំដាប់ពិភពលោកម្នាក់ទៀតដែលនឹងកំពុងត្រៀមទទួលយកការងារថ្មីនៅឆ្នាំ 2023 គឺលោក Luis Enrique។ ថ្មីៗនេះអតីតគ្រូបង្វឹករបស់ក្លឹប Barcelona រូបនេះបានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។
2. Thomas Tuchel
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Thomas Tuchel គឺជាគ្រូបង្វឹកម្នាក់ ដែលបានបាត់បង់ការងារនៅឆ្នាំ 2022។ អ្នកចាត់ការទូទៅវ័យ 49 ឆ្នាំរូបនេះត្រូវបានបណ្តេញចេញដោយម្ចាស់ក្លឹប Chelsea ថ្មី គឺលោក Todd Boehly កាលពីឆ្នាំមុន។
1. Zinedine Zidane
Zinedine Zidane គឺជាគ្រូបង្វឹកឆ្នើមបំផុតនៅក្នុងពិភពបាល់ទាត់ ដោយគាត់ធ្លាប់ដឹកនាំ Real Madrid ឲ្យឈ្នះពាន UEFA Champions League 3 ដងជាប់ៗគ្នាគឺនៅឆ្នាំ 2016, 2017 និង 2018។ យ៉ាងណាអតីតគ្រូបង្វឹក Real Madrid រូបនេះមិនបានទៅដឹកនាំនៅក្លឹបណាមួយឡើយ តាំងពីឆ្នាំ 2021 ពេលដែលគាត់ចាកចេញពី Real Madrid មក។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមសំណើរ 70 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG