Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid ចាប់​អារម្មណ៍​ចង់​នាំ​យក​អតីត​យុវជន​របស់​ខ្លួន Alejandro Garnacho មក​អេស្ប៉ាញ​វិញ

Published

on

ក្លឹប Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បានចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​​ស្លាប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Alejandro Garnacho ដែល​ធ្លាប់​ជា​យុវជន​នៃ​ក្លឹប​របស់​ខ្លួន។

Alejandro Garnacho ធ្លាប់​បាន​ចំណាយ​ពេល 5 ឆ្នាំ​នៅ​ក្នុង​ឈុត​យុវជន​របស់​ក្លឹប Atletico Madrid មុន​ពេល​ផ្លាស់​ទៅ Old Trafford ក្នុង​ឆ្នាំ 2020 ដោយ​ដំបូង​ឡើយ​គាត់​បន្ត​អាជីព​បាល់ទាត់​ជា​មួយ​នឹង​ឈុត​យុវជន​ដដែល​ដូច​នៅ​អេស្ប៉ាញ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​ការ​មក​ដល់​របស់​លោក Erik ten Hag កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ ត្រូវ​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ និង​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ប្រកួត​របស់ Manchester United។ ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​រូប​នេះ មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ និង​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ចាប់​អារម្មណ៍។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Alejandro Garnacho នៅ​មាន​កុងត្រា​ជាមួយ​បិសាចក្រហម​រហូត​ដល់​ឆ្នាំ 2024។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​យោង​ទៅ​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប Atletico Madrid កំពុង​តាម​ដាន និង​ស្វែង​រក​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​អតីត​កីឡាករ​របស់​ខ្លួន​រូប​នេះ​ត្រឡប់​ម​កវិញ ដែល​ពួកគេ​ធ្លាប់​បាន​លក់​ក្នុង​តម្លៃ​ត្រឹម​តែ 42 ម៉ឺន​ផោន​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២