បាល់ទាត់អន្តរជាតិ
Hugo Lloris ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង
អ្នកចាំទីឆ្នើម និងជាជម្រើសដៃទី 1 របស់ក្រុមជម្រើសជាតិបារាំង បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ហើយកាលពីម្សិលមិញនេះ។ Hugo Lloris ដែលជាកាពីតែនក្រុមរបស់ក្រុមជម្រើសជាតិបារាំង បច្ចុប្បន្នមានវ័យ 36 ឆ្នាំ ហើយថ្មីៗនេះបានជួយឲ្យក្រុមជម្រើសជាតិបារាំងឡើងមកដល់វគ្គផ្ដាច់ព្រ័ត World Cup 2022 នៅកាតាផងដែរ។
Hugo Lloris លេងប្រកួតសរុបឲ្យក្រុមជម្រើសជាតិបារាំងចំនួន 145 ប្រកួត និងធ្លាប់បានឈ្នះពាន World Cup ជាមួយបារាំងនៅឆ្នាំ 2018 និងឈ្នះជើងឯករង Euro 2016 នៅពេលដែលបារាំងបានចាញ់ព័រទុយហ្គាល់ក្នុងវគ្គផ្ដាច់ព្រ័ត។
យ៉ាងណា Hugo Lloris នៅតែប្រកបអាជីពបាល់ទាត់ជាធម្មតា ជាមួយនឹងក្លឹបរបស់ខ្លួន Tottenham Hotspur ដែលបច្ចុប្បន្នគាត់ក៏មានតួនាទីជាកាពីតែនក្រុមផងដែរ។ គាត់ជាកីឡាករដែលលេងឲ្យក្លឹបមាន់ខ្នាយមាសតាំងពីឆ្នាំ 2012 មកម្ល៉េះ និងលេងបានប្រកួតសរុបរហូតដល់ 439 ប្រកួតឯណោះ។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti