បាល់ទាត់អន្តរជាតិ
ទស្សនាគ្រាប់បាល់ល្អៗទាំង 10 ក្នុងអាជីពបាល់ទាត់របស់ Gareth Bale

Gareth Bale គឺជាខ្សែប្រយុទ្ធស្លាបមួយរូបដែលប្រើប្រាស់ជំនាញជើងឆ្វេងបានល្អបំផុត។ កីឡាកររូបនេះ បានវិវត្តន៍ខ្លួនចេញពីការលេងក្នុងតួនាទីជាខ្សែការពារស្លាប ពេលដែលគាត់នៅជាមួយអតីតក្លឹបចាស់ Southampton និង Tottenham Hotspur។
បុរសសញ្ជាតិវេលស៍រូបនេះ គឺជាកីឡាករមួយ ក្នុងចំណោមកីឡាករមួយចំនួនតូចដែលធ្លាប់ឈ្នះពាន UEFA Champions League បាន 5 ដង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវ័យ 33 ឆ្នាំ Gareth Bale បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការណ៍ហើយ កាលពីប៉ុន្មានថ្ងៃមុន។ ដូចគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើងសូមរំលឹកនូវអនុស្សាវរីយ៍គ្រាប់បាល់ល្អបំផុតទាំង 10 របស់ Gareth Bale នៅក្នុងការប្រកួតកន្លងមករបស់គាត់។
10. ប្រកួតជាមួយ West Bromwich Albion – Premier League (ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2013)
9. ប្រកួតជាមួយ Elche – La Liga (ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2014)
8. ប្រកួតជាមួយ Inter Milan – Champions League (ថ្ងៃទី 20 ខែតុលា ឆ្នាំ 2010)
7. ប្រកួតជាមួយ West Ham United – Premier League (ថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2013)
6. ប្រកួតជាមួយ Legia Warsaw – Champions League (ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2016)
5. ប្រកួតជាមួយ Stoke City – Premier League (ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010)
4. ប្រកួតជាមួយប្រទេសស្កុតឡេន – World Cup 2014 (ថ្ងៃទី 12 ខែតុលា ឆ្នាំ 2012)
3. ប្រកួតជាមួយ Sunderland – Premier League (ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2013)
2. ប្រកួតជាមួយ Barcelona – Copa del Rey (ថ្ងៃទី 16 ខែមេសា ឆ្នាំ 2014)
1. ប្រកួតជាមួយ Liverpool – Champions League (ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2018)
ប្រភព: Sportsmole