បាល់ទាត់អន្តរជាតិ
Kylian Mbappe អាចនឹងក្លាយជាកាពីតែនក្រុមជម្រើសជាតិបារាំង បន្តតំណែងពី Hugo Lloris

ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែការពារ Raphael Varane កំពុងស្ថិតក្រោមការពិចារណា ដើម្បីជំនួសតំណែងរបស់ Hugo Lloris ជាប្រធានក្រុមជម្រើសជាតិបារាំង បន្ទាប់ពីអ្នកចាំទីរូបនេះបានប្រកាសចូលនិវត្តន៍ (នេះបើយោងតាមការចុះផ្សាយរបស់ L’Equipe)។
យ៉ាងណាមិញ Hugo Lloris បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយក្នុងខែវិច្ឆិកា ឆ្នាំ 2008។ ចាប់តាំងពីពេលនោះមក គាត់បានបន្តបង្ហាញខ្លួនរហូតបាន 145 ប្រកួត និងបានក្លាយជាកីឡាករដែលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិច្រើនជាងកីឡាករផ្សេងៗទៀតនៅក្នុងក្រុម។
ក្រោយពេលប្រកាសចូលនិវត្តន៍របស់ Hugo Lloris មានកីឡាករជាច្រើននៃក្រុមជម្រើសជាតិបារាំងរួមទាំង Mbappe ផងនោះ បានសម្ដែងនូវការគោរព និងជូនពរដល់អ្នកចាំទីរូបនេះ។ ទន្ទឹមនឹងនោះ ការចូលនិវត្តន៍របស់ Hugo Lloris ក៏បានធ្វើឲ្យមានការងឿងឆ្ងល់ផងដែរថា តើនរណានឹងក្លាយជាប្រធានក្រុមបន្ទាប់?
ខ្សែការពារ Raphael Varane គឺជាជម្រើសជាក់ស្តែងមួយ ដើម្បីស្នងតំណែងរបស់ Lloris ដោយកន្លងមកគាត់ជាអនុប្រធានក្រុម។ ក្នុងវ័យ 29 ឆ្នាំ ខ្សែការពាររបស់ក្លឹប Manchester United ក៏មានបទពិសោធន៍ក្រាស់ក្រែលផងដែរ។ ផ្ទុយមកវិញ ប្រសិនបើសហព័ន្ធបាល់ទាត់បារាំង ជ្រើសរើសកីឡាករដែលមានឥទ្ធិពល នោះបេក្ខភាពអាចជា Kylian Mbappe។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi