Connect with us

បាល់ទាត់អន្តរជាតិ

Busquets អាច​នឹង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo នៅ​ក្លឹប​ថ្មី Al-Nassr

Published

on

តាម​សេចក្តី​រាយការណ៍​មួយ​បាន​បង្ហាញ​ថា ក្លឹប Al-Nassr របស់​ប្រទេស​អារ៉ាប៊ីសា​អូឌីត កំពុង​មាន​ចំណាប់​អារម្មណ៍ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ចាស់​វស្សា Sergio Busquets របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែល​បច្ចុប្បន្ន​មាន​វ័យ 34 ឆ្នាំ។

យ៉ាង​ណា​មិញ​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ថ្មីៗ​នេះ​ក្លឹប Al-Nassr បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​លើ​ម្ចាស់​ពាន Ballon d’Or 5 សម័យ​កាល Cristiano Ronaldo ហើយ​ត្រូវ​បាន​គេ​​ដឹង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម 177 លានផោន​ក្នុង​មួយ​ឆ្នាំ និង​មាន​កុងត្រា​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ 2025។

ដោយ​ឡែក​លោក Rudi Garcia ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Al-Nassr ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​នឹង​ត្រូវ​ការ​នាំ​ចូល​កីឡាករ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ក្រុម​សម្រាប់​ការ​ប្រជែង​ដណ្តើម​ពាន​រង្វាន់ Saudi Pro League របស់​ពួក​គេ។

យោង​តាម​របាយការណ៍​ពី ESPN បាន​ឲ្យ​ដឹង​ថា ក្លឹប Al-Nassr បាន​រៀបចំ​សំណើរ​មួយ​សម្រាប់​ខ្សែបម្រើ​កណ្ដាល Sergio Busquets ដែល​ផ្ដល់​នូវ​ប្រាក់​ពលកម្ម​ចំនួន 13 លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​ច្រើន​ជាង​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​គាត់ ប្រសិន​បើ​កីឡាករ​រូប​នេះ​យល់​ព្រម​មក​ចូលរួម​ជាមួយ​ពួក​គេ ​ពេល​ផុតកុងត្រា​នៅ Barcelona ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២