Connect with us

បាល់ទាត់អន្តរជាតិ

Leicester City ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ស្លាប​របស់ Fiorentina

Published

on

ក្លឹប Leicester City ត្រូវ​​បាន​​គេ​រាយការណ៍​ថា បាន​ទាក់​ទង​ជាមួយ​ក្លឹប Fiorentina ជុំ​វិញ​​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប Nicolas Gonzalez។ យ៉ាង​ណា​មិញ ជាមួយ​នឹង​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្រុម និង​ការ​ប្រជែង​យ៉ាង​លំបាក​នៅ Premier League ក្លឹប Leicester City ពិត​ជា​ត្រូវ​ការ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត​ជា​ចាំបាច់ ដើម្បី​ពង្រឹង​គុណភាព​លេង​របស់​ក្រុម។

ក្លឹប​កញ្ជ្រោង​ខៀវ Leicester City ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Brendan Rodgers បាន​ចាញ់ 11 ប្រកួត​ក្នុង​ចំណោម 18 ប្រកួត​របស់​ពួកគេ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League រដូវកាល​នេះ និង​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ទៅ​ក្នុង​ចំណាត់​ថ្នាក់​ទី 13។

យោងតាម​ប្រភព​ច្បាស់​ការណ៍​ពី​អ្នក​កាសែត Fabrizio Romano បានឲ្យ​ដឹង​ថា Leicester City បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Gonzalez ខណៈ​ដែល​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​របស់ Fiorentina និង​មាន​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ 2026។ តម្លៃ​ផ្ទេរ​ចេញ​របស់​តារា​ឆ្នើម​រូប​នេះ អាច​នឹង​លើស​ពី 23 លានអ៊ឺរ៉ូ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២