Connect with us

បាល់ទាត់អន្តរជាតិ

ទោះ​ខ្ចី​ជើង Joao Felix ប៉ុន្តែ​ក្លឹប​តោខៀវ Chelsea នៅ​តែ​ដាក់​គោលដៅ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀប​ចំផែន​ការ​ក្នុង​ការ​នាំយក​ Marcus Thuram ទៅ​កាន់​កីឡដ្ឋាន Stamford Bridge ក្នុង​ខែ​នេះ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ Joao Felix ក្នុង​លក្ខខណ្ឌខ្ចី​ជើង​រហូត​ដល់​ចប់​រដូវកាល​នេះ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្លឹប​តោខៀវ​បាន​បញ្ជាក់​ជា​ផ្លូវការណ៍​ថា Joao Felix គឺ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន​ដែល​ខ្ចី​ជើង​ពី Atletico Madrid។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោង​ទៅតាម​អ្នក​សារព័ត៌មាន​អ៊ីតាលី Fabrizio Romano បាន​លើក​ឡើង​ថា ការ​ផ្ទេរ Joao Felix មិន​មែន​ជា​ផែនការ​ទាំង​មូល​របស់​ក្លឹប​នោះ​ទេ ដោយ​គេ​នៅ​តែ​​ដាក់រ៉ាដា​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Marcus Thuram និង​ចង់​នាំ​កីឡាករ​រូប​នេះ​មក​កាន់​ទឹកដី Premier League។

យ៉ាង​ណា​មិញ Marcus Thuram ស៊ុត​បញ្ចូល​ទី​បាន 41 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 26 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 119 ដង សម្រាប់​ក្លឹប Monchengladbach ចាប់​តាំង​ពី​ការ​ផ្ទេរ​ពី​ក្លឹប Guingamp ក្នុង​ឆ្នាំ 2019 មក។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២