បាល់ទាត់អន្តរជាតិ
អតីតកីឡាករអាហ្សង់ទីនម្នាក់អះអាងថា Messi មិនអាចឈ្នះពាន World Cup 2022 ឡើយ ប្រសិនបើគ្មានកីឡាករ 3 រូបនេះ

អតីតអ្នកចាំទីលោក Jorge D’Alessandro លើកឡើងថា តារាឆ្នើម Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីននឹងមិនអាចឈ្នះពាន FIFA World Cup ឆ្នាំ 2022 នេះបានទេ ប្រសិនបើពួកគេគ្មាន Enzo Fernandez, Alexis Mac Allister និង Julian Alvarez។
ជាការពិតណាស់ Lionel Messi បានបញ្ចប់ការរង់ចាំអស់រយៈពេល 36 ឆ្នាំរបស់ប្រទេសអាហ្សង់ទីន ដើម្បីឈ្នះពាន FIFA World Cup ជាលើកទី 3 ដោយគាត់បានទទួលជ័យជំនះ និងនាំពានពីប្រទេសកាតាទៅទឹកដីកំណើតរបស់ខ្លួនកាលពីខែមុន។
ថ្វីត្បិតតែជ័យជំនះនេះ ជាជ័យជំនះរបស់ក្រុមទាំងមូល ប៉ុន្តែតារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) គឺកីឡាករ Lionel Messi ត្រូវបានទទួលការលើកស្ទួយយ៉ាងខ្លាំងពីប្រទេសរបស់គាត់ ក៏ដូចជាអ្នកគាំទ្រនៅជុំវិញពិភពលោក ដោយគ្រប់គ្នាចាត់ទុកថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ គឺជាអ្នកដែលជួយឲ្យប្រទេសរបស់គាត់ឈ្នះពានដ៏អស្ចារ្យនេះ។ គាត់ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការប្រកួតចំនួន 7 ប្រកួតនៅព្រឹត្តិការណ៍ Worl Cup 2022។
ទោះជាយ៉ាងណាក៏ដោយ អតីតអ្នកចាំទីអាហ្សង់ទីនលោក D’Alessandro មិនយល់ស្របនឹងការយល់ឃើញដែលថា Messi គឺអ្នកដែលធ្វើឲ្យអាហ្សង់ទីនឈ្នះពាន World Cup របស់ប្រទេសនេះនោះឡើយ។ គាត់យល់ថា ប្រសិនបើអាហ្សង់ទីនមានតែ Lionel Messi គេនឹងជូតទឹកភ្នែកត្រឡប់មកផ្ទះវិញមិនខានឡើយ។ គន្លឹះនៃភាពជោគជ័យរបស់អាហ្សង់ទីនគឺស្ថិតនៅលើ Enzo Fernandez, Alexis Mac Allister និង Julian Alvarez។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!