បាល់ទាត់អន្តរជាតិ
Wolverhampton ត្រៀមចុះហត្ថលេខាលើ Felipe របស់ក្លឹប Atletico Madrid

ក្លឹបចចកខ្មៅ Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចុះហត្ថលេខាលើខ្សែការពារ Felipe របស់ក្លឹប Atletico Madrid។ យ៉ាងណាមិញ ចាប់តាំងពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Julen Lopetegui ក្លឹប Wolverhampton ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរកីឡាករមួយចំនួន ដែលភាគច្រើនសុទ្ធតែជាកីឡានៅក្លឹបធំៗ។
ក្លឹប Wolverhampton ទើបតែបានលក់ខ្សែប្រយុទ្ធ Matheus Cunha ទៅឲ្យក្លឹប Atletico Madrid ក្រោយពេលកីឡាកររូបនេះខ្ចីជើងបានមួយរដូវកាលនៅទឹកដីអេស្ប៉ាញ។ ដោយឡែកយោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា ក្លឹប Wolverhampton មានបំណងចង់បញ្ចប់ការផ្ទេរសម្រាប់ខ្សែការពារ Felipe នៅខែមករានេះ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ពី Sky Sports ក៏បានអះអាងផងដែរថា ប្រសិនបើ Atletico Madrid លក់ Felipe ទៅឲ្យ Wolves នោះពួកគេនឹងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិតួគី Soyuncu ដើម្បីមកជំនួសកន្លែងរបស់ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ