Connect with us

បាល់ទាត់អន្តរជាតិ

ទើប​តែ​លេង​បាន​ប្រកួត​ដំបូង Joao Felix ទទួល​បាន​កាត​ក្រហម និង​ពិន័យ​មិន​ឲ្យ​លេង 3 ប្រកួត​បន្ទាប់

Published

on

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Joao Felix បាន​បង្កើត​រឿង​ដ៏​ប្លែក​របស់​ខ្លួន​នៅ Premier League បន្ទាប់​ពី​គាត់​ត្រូវ​បាន​អាជ្ញា​កណ្ដាល​ផ្ដល់​កាតក្រហម និង​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទីទី 54 ពេល​ប៉ះ Fulham កាល​ពី​ម្សិល​មិញ​នេះ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​ទើប​តែ​បាន​ចូលរួម​ជា​មួយ​ក្លឹប​តោខៀវ ដោយ​ផ្ទេរ​ពី Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវកាល​ ជាមួយ​នឹង​ការ​បង់​ប្រាក់ 11 លានអឺរ៉ូ។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជា​មួយ​ក្លឹប Chelsea ទាន់​ពេល នៃ​ការ​ប្រកួត​របស់​ក្រុម​ប៉ះ​នឹង Fulham។

យ៉ាង​ណា​ប្រកួត​ដំបូង​របស់ Joao Felix សម្រាប់​​តោខៀវ Chelsea មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ដោយ​ក្រុម​របស់​ពួក​គេ​បាន​ចាញ់ Fullham ក្នុង​លទ្ធផល 2-1។ លើស​ពី​នេះ​ទៅ​ទៀត Joao Felix ថែម​ទាំង​ទទួល​បាន​កាត​ក្រហម និង​ជាប់​ពិន័យ 3 ប្រកួត​បន្ទាប់​ផង​ដែរ។

ជាទូទៅ​កាត​ក្រហម ត្រូវ​ពិន័យ​ត្រឹមតែ 1 ប្រកួត​បន្ទាប់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ Joao Felix បាន​បង្ករ​កំហុស​ធ្ងន់ធ្ងរ​ទៅ​លើ​គូប្រកួត ច្បាប់​នៅ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​ត្រូវ​ដាក់​ពិន័យ​សម្រាប់​កីឡាករ​រូប​នេះ​មិន​ឲ្យ​លេង 3 ប្រកួត។ ដូច្នេះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​ទល់នឹង Crystal Palace, Liverpool និង​ប៉ះ Fulham ជា​ថ្មី​ម្ដង​ទៀត​នៅ​ខែ​កុម្ភៈ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២