Connect with us

បាល់ទាត់អន្តរជាតិ

Barcelona និង​ត្រូវ​ជួប​ជា​មួយ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Super Cup

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​ខ្លួន Real Madrid នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Super Cup រដូវ​កាល​នេះ។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​នេះ​ដែរ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន King Fahd ប្រទេស​អារ៉ាប៊ីសា​អូឌីត នៅ​ថ្ងៃ​ទី 16 ខែ​មករា វេលា​ម៉ោង 2:00 រំលង​អាធ្រាត (ម៉ោង​នៅ​កម្ពុជា)។

យ៉ាង​ណា​មិញ Barcelona បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត​នេះ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្លឹប Real Betis តាម​រយៈ​បាល់ប៉េណាល់ទី​កាត់​សេចក្ដី កាល​ពី​រំលង​អាធ្រាត​យប់​មិញ។ ដោយ​ឡែក Real Madrid បាន​យក​ឈ្នះ​ក្រុម​ប្រជៀវ​ខ្មៅ Valencia ដោយ​បាល់ប៉េណាល់​ទី​កាត់​សេចក្ដី​ដូច​គ្នា។

ការ​ប៉ះ​គ្នា​រវាង Barcelona និង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ ព្រោះ​វា​គឺ​ជា​ជំនួប​ក្លឹប​យក្ស 2 នៅ​អេស្ប៉ាញ ហើយ​ក៏​ជា​ក្លឹប​ដែល​ប្រកួត​ប្រជែង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២