បាល់ទាត់អន្តរជាតិ
Patrice Evra ទស្សន៍ទាយលទ្ធផលនៃការប្រកួតរវាង Manchester United និង Manchester City នៅថ្ងៃនេះ
អតីតកីឡាកររបស់ក្លឹបបិសាចក្រហមលោក Patrice Evra មានទំនុកចិត្តថា ក្លឹប Manchester United នឹងអាចយកឈ្នះ Manchester City នៅក្នុងការប្រកួតក្របខណ្ឌ Premier League វេលាម៉ោង 7:30 នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។

អតីតខ្សែការពារឆ្នើមរូបនេះបានទស្សន៍ទាយពីគ្រាប់បាល់នៃជ័យជម្នះ 2-1 ដែលមានន័យថា Manchester United នឹងលុត Manchester City ក្នុងដី Old Trafford របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ក្នុងការប្រកួត 5 លើកចុងក្រោយរបស់ក្រុមទាំង 2 នៅក្នុងលីគ បិសាចក្រហមបានឈ្នះ 4 និងចាញ់ 1 ខណៈដែល Manchester City ឈ្នះ 3, ស្មើ 1 និងចាញ់ 1។

គួរដឹងផងដែរថា Manchester City បានយកឈ្នះ 6-3 ទៅលើ Manchester United នៅដើមរដូវកាលនេះ ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមរបស់លោក Erik ten Hag ហាក់ដូចជាមានទម្រង់លេងល្អប្រសើរខ្លាំង ហើយក្រុមទាំងមូលហាក់ដូចជារៀបចំបានល្អ និងអាចធ្វើឲ្យពួកគេតតាំងជាមួយគូប្រជែងដែលនៅតំបន់ Manchester ជាមួយគ្នានេះបាន។

ប្រភព: Sportskeeda
