បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបបិសាចក្រហម Manchester United ប្រកាសពីការចុះហត្ថលេខាលើ Wout Weghorst

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការចុះហត្ថលេខាលើ Wout Weghorst ពីសំណាក់ក្លឹបបិសាចក្រហម Manchester United ប៉ុន្មានម៉ោងមុននេះ ពួកគេបានចេញសេចក្ដីប្រកាសជាផ្លូវការណ៍ហើយ ដោយគេបានធ្វើការខ្ចីជើងខ្សែប្រយុទ្ធរូបនេះរហូតដល់ចុងបញ្ចប់នៃរដូវកាល ក្នុងខែមិថុនា ឆ្នាំ 2023។
កីឡាករសញ្ជាតិហូឡង់ Wout Weghorst គឺជាកីឡាករដែលនៅជាប់កុងត្រាជាមួយក្លឹប Burnley ប៉ុន្តែគាត់បានខ្ចីជើងទៅ Besiktas ក្នុងរដូវកាលនេះ និងបង្ហាញខ្លួនបានយ៉ាងល្អនៅប្រទេសតួរគី ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង ក្នុងការបង្ហាញខ្លួន 18 ប្រកួត។
ក្រោយពេលចូលរួមជាមួយក្លឹបបិសាចក្រហម Wout Weghorst បានលើកឡើងថា គាត់សប្បាយចិត្តណាស់ដែលបានក្លាយជាកីឡាករចំណូលថ្មីរបស់ Manchester United ដែលជាក្លឹបមានវ័យចំណាស់ និងជាក្លឹបដ៏អស្ចារ្យបំផុត។ កីឡាកររូបនេះបានបន្ថែមទៀតថា គាត់អាចរីកចម្រើនបានកាន់តែខ្លាំង ក្រោមការដឹកនាំរបស់លោក Erik ten Hag នៅរដូវកាលនេះ ហើយគាត់នឹងព្យាយាមជួយក្រុមឲ្យឆ្ពោះទៅរកគោលដៅដែលអ្នកគាំទ្រចង់បាន។
ប្រភព: Manutd.com