បាល់ទាត់អន្តរជាតិ
Napoli លេងចាស់ដៃ!!! លុត Juventus 5-1 (មានវីដេអូ)

ក្លឹប Napoli បានវ៉ាដាច់ក្រុមលេខ 2 ចំនួន 10 ពិន្ទុ និងបន្តឈរនៅកំពូលតារាង Serie A បន្ទាប់ពីទទួលបានជ័យជម្នះដ៏ក្រាស់ក្រែលជាមួយនឹងលទ្ធផល 5 ទល់នឹង 1 ទៅលើគូប្រជែងរបស់ខ្លួន Juventus កាលពីរំលងអាធ្រាតយប់មិញនេះ។
ខ្សែប្រយុទ្ធឆ្នើម Victor Osimhen ស៊ុតបញ្ចូលទីបាន 2 គ្រាប់ម្នាក់ឯង និងជាតួអង្គដ៏សំខាន់នៅក្នុងការប្រកួតនោះ។ គ្រាប់បាល់ទាំង 5 គ្រាប់របស់ Napoli ស៊ុតបញ្ចូលទីដោយ Victor Osimhen នៅនាទីទី 14 និងនាទីទី 65, Khvicha Kvaratskhelia នៅនាទីទី 39, Amir Rrahmani នៅនាទីទី 55, Elif Elmas នៅនាទីទី 72។ ទន្ទឹមនឹងនេះដែរ 1 គ្រាប់របស់ Juventus គឺជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធស្លាប Angel Di Maria នៅនាទីទី 42។
យើងអាចនិយាយបានថា រដូវកាលនេះគឺជារដូវកាលដ៏ជោគជ័យមួយរបស់ Napoli ដោយពួកគេកំពុងសម្លឹងមើលការលើកពាន Serie A ជាលើកទី 3 បន្ទាប់ពីខកខានឈ្នះពានលីគកំពូលតាំងពីឆ្នាំ 1990 មកម្ល៉េះ។ ក្រៅពីការដែលឈរនៅកំពូលតារាងរបស់ Serie A នោះ បច្ចុប្បន្ន Napoli ថែមទាំងនៅមានភារកិច្ចជាមួយនឹងការប្រកួតជម្រុះ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយ ដែលត្រូវជួបជាមួយ Eintracht Frankfurt ផងដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
ប្រភព: Sportsmole