បាល់ទាត់អន្តរជាតិ
នេះជាមូលហេតុដែលគ្រាប់បាល់ទី 1 របស់ Manchester United មិនមែនជាបាល់ Offside

កាលពីម្សិលមិញនេះ គឺជាការប្រកួត Manchester Derby ដ៏ក្ដៅគគុកមួយ ហើយក្លឹបបិសាចក្រហមបានយកឈ្នះក្រុមភ្ញៀវ Manchester City ក្នុងលទ្ធផល 2 ទល់នឹង 1។ ក្លឹបមេឃខៀវ Manchester City ជាអ្នកស៊ុតបញ្ចូលទីបើកឆាក នៅក្នុងការប្រកួត និងបាននាំមុខមុន 1 ទល់នឹង 0 តាមរយៈការតែតបញ្ចូលទីពីខ្សែប្រយុទ្ធស្លាប Jack Grealish។
ទោះជាយ៉ាងណាក៏ដោយ 15 នាទីក្រោយមក Bruno Fernandes របស់ Manchester United បានរកគ្រាប់បាល់តាមស្មើ ប៉ុន្តែជាគ្រាប់បាល់ដ៏ចម្រូងចម្រាសមួយ ដោយដំបូងឡើយត្រូវបានគេមើលឃើញថាជាបាល់ Offside ពី Marcus Rashford។ ប៉ុន្តែបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយជំនួយការអាជ្ញាកណ្តាលដែលលើកទង់ គ្រាប់បាល់នោះបានផ្ដល់ទៅឲ្យ Bruno Fernandes ហើយវាមិនមែនជាបាល់ Offside ទេ។
ក្រោយចប់ការប្រកួត NBC Sports ដែលជាខ្សែរយៈរបស់ PGMOL (Professional Game Match Officials Limited) បានប្រាប់ពីហេតុផលនៃគ្រាប់បាល់នេះថា៖ “Marcus Rashford ពិតជាស្ថិតនៅជំហរ Offside តែគាត់មិនបានប៉ះបាល់ និងមិនបានធ្វើឲ្យមានការរំខានដល់ខ្សែការពារឡើយ ដូច្នេះហើយគាត់នឹងមិនមានកំហុសនោះទេ ចំណែកអ្នកស៊ុតបញ្ចូលទី Bruno Fernandes គឺមិនមានកំហុសអ្វីទាំងអស់”។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: Sportingnews
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi