បាល់ទាត់អន្តរជាតិ
Luke Shaw អាចប្រឈមនឹងការមិនបានចូលលេង គ្រប់ប្រកួតទាំងអស់ដែលនៅសល់

ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United ទំនងជាមានមន្ទិលសង្ស័យ ក្នុងការលេងបន្តទៀតនៅរដូវកាលនេះ បន្ទាប់ពីការវះកាត់កាលពីពេលថ្មីៗ ដើម្បីដកដែកចេញពីជើងរបស់គាត់។
ខ្សែការពារឆ្វេង Luke Shaw ត្រូវបានទទួលការគម្រាមកំហែងដល់អាជីពបាល់ទាត់របស់គាត់ដោយមិនបានជាសះស្បើយឡើយ ចាប់តាំងពីឆ្នាំ 2015 ដែលគាត់បានរងរបួស ក្នុងអំឡុងពេលការប្រកួត Champions League ជាមួយ PSV Eindhoven។
ដោយឡែក គ្រូបង្វឹក លោក Ralf Rangnick បានបញ្ជាក់កាលពីសប្តាហ៍មុនថា ក្រុមរបស់លោក កំពុងមានបញ្ហាជាមួយនឹងចំណុចខ្សោយនៅតំបន់ដែល Luke Shaw ធ្លាប់លេង។ Luke Shaw បានវះកាត់កាលពីចុងសប្តាហ៍មុន ហើយនឹងសម្រាកដោយខកខានការប្រកួតរហូតដល់ 3 សប្តាហ៍ ដើម្បីឲ្យរបួសបានជាសះស្បើយ។
បន្ទាប់ពីជាសះស្បើយ Luke Shaw ត្រូវបានគេរំពឹងថា នឹងអាចចូលលេងវិញបាន ប៉ុន្តែឥឡូវនេះ Shaw ត្រូវបានបន្តឲ្យនៅសម្រាកយូរជាងនេះទៀត បន្ទាប់ពីការវាយតម្លៃរបស់ផ្នែកវេជ្ជសាស្ត្រកាលពីពេលថ្មីៗនេះ។ ហើយលើកនេះដែរ នឹងគ្មានការកំណត់ពេលវេលាណាមួយជាក់លាក់ឡើយ សម្រាប់កីឡាករ Luke Shaw ដែលប្រហែលជាអាចនឹងការប្រកួតនៅរដូវកាលនេះជិតបិទបញ្ចប់ឯណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ