Connect with us

បាល់ទាត់អន្តរជាតិ

ក្រោយ​ចាញ់​បិសាចក្រហម Pep Guardiola ថា ក្រុម​របស់​លោក​មិន​អាច​ឈ្នះ​ពាន Premier League រដូវកាល​នេះ​ទេ

Published

on

បន្ទាប់​ពី Manchester City បាន​បរាជ័យ 2-1 ទល់នឹងគូប្រជែង Manchester United នៅ Old Trafford កាល​ពី​ម្សិលមិញ​នេះ លោក Pep Guardiola បាន​លើក​ឡើង​ថា ក្រុម​របស់​​គាត់​​មិន​អាច​ឈ្នះ​ពាន Premier League នោះ​ទេ នៅ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ប្រកួត Manchester Derby នេះ គឺ​ជា​លើក​ទី 189 ហើយ​សម្រាប់​ក្លឹប​ទាំង 2 ហើយ​ជ័យ​ជំនះ 2-1 ទៅ​លើ Manchester City នោះ បាន​ធ្វើ​ឲ្យ​ក្លឹប​បិសាចក្រហម​រំកិល​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី 3 នៃ​តារាង Premier League ដែល​មាន​ពិន្ទុចាញ់ Manchester City ត្រឹមតែ 1 ពិន្ទុ​ប៉ុណ្ណោះ និង​ចាញ់​ក្រុម​កំពូល​តារាង Arsenal 6 ពិន្ទុ។

បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​ទៅ​លោក Pep Guardiola បាន​សារ​ភាព​ថា គាត់​លែង​ខ្វល់​ពី​ការ​ឈ្នះពាន Premier League រឺ EFL Cup ហើយ ដោយ​ផ្ទុយ​មក​វិញ គឺ​គាត់​ត្រូវ​ផ្តោត​លើ​ការ​ជួយ​ក្រុម​របស់​គាត់​ឲ្យ​មាន​ទម្រង់​លេង​ស៊ី​សង្វាក់​គ្នា និង​ឈាន​ដល់​កម្រិត​ល្អ​ប្រសើរ​ឡើង​វិញ។ គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្រុម​របស់​លោក​មិន​អាច​ឈ្នះ​ពាន Premier League និង EFL Cup ឡើយ​នៅ​រដូវកាល​នេះ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ទេ ព្រោះ​ក្រុម​របស់​លោក​ធ្លាប់​ឈ្នះ​វា​បាន​ច្រើន​មក​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២