បាល់ទាត់អន្តរជាតិ
Barcelona លុត Real Madrid 3-1 លើកពាន Super Cup 2023

កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួត El Clasico រវាងក្លឹបអ្នកមានបុណ្យ Barcelona និង Real Madrid ដែលវាជាការប្រកួតវគ្គផ្ដាច់ព្រ័តនៃពានរង្វាន Super Cup រឺ Super Copa។ ជាលទ្ធផល Barcelona បានយកឈ្នះ Real Madrid ក្នុងលទ្ធផលដ៏ក្រាស់ក្រែល 3 ទល់នឹង 1។
Barcelona បានក្លាយជាម្ចាស់ពាន Super Cup 2023 ដោយឈ្នះលើគូប្រជែងដ៏លំបាករបស់ខ្លួន Real Madrid។ ទន្ទឹមនឹងនេះដែរពាន Super Cup គឺជាពានរង្វាន់ដំបូងបង្អស់ដែលលោក Xavi Hernandez បានឈ្នះ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប FC Barcelona។
បច្ចុប្បន្ន Barcelona កំពុងឈរនៅចំណាត់ថ្នាក់លេខ 1 នៃតារាង La Liga និងកំពុងសម្លឹងមើលការឈ្នះពានលីគកំពូលរបស់អេស្ប៉ាញនៅរដូវកាលនេះផងដែរ ខណៈដែលពួកគេបានខកខានឈ្នះវាតាំងពីឆ្នាំ 2018 កាលពីជំនាន់ដែលក្លឹបនៅមានតារាឆ្នើមដូចជា Lionel Messi, Andres Iniesta និង Luiz Suarez ម្ល៉េះ។
អត្ថបទដោយ: x-sportkh
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona