Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ដោះ​ដូរ Memphis Depay ជាមួយ Joaquin Correa

Published

on

យោងតាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អ៊ីតាលី Inter Milan កំពុង​តែ​ចរចា ដើម្បី​ចុះ​ហត្ថលេខា​លើ Memphis Depay ពី Barcelona ដែល​មាន​ថ្នូរ​ដោះដូរ​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Joaquin Correa។

លោក Gerard Romero ដែល​ជា​អ្នក​ផ្ដល់​ពត៌មាន​ច្បាស់​ការណ៍​ពី​រឿង​នេះ​បាន​អះអាង​ថា Joaquin Correa និង​ក្លឹប​ទាំង 2 បាន​យល់​ព្រម​លក្ខខណ្ឌ​គ្រប់​យ៉ាង​រួច​ហើយ ប៉ុន្តែ​នៅ​រងចាំ​ការ​សម្រេច​ចិត្ត​ពី​កីឡាករ​សញ្ជាតិ​ហូឡង់ Memphis Depay សិន​ថា តើ​គាត់​ព្រម​ទទួល​យក​ការ​ផ្ទេរ​នេះ រឺ​យ៉ាង​ណា។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 28 ឆ្នាំ Memphis Depay បាន​ចូលរួម​ជាមួយ Barcelona ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​ដោយ​ផ្ទេរ​ពី​ក្លឹប Olympique Lyon នៅ​រដូវ​ក្តៅ​ឆ្នាំ 2021 ប៉ុន្តែ​កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែមិថុនា​ឆ្នាំ​នេះ​ហើយ។

តាម​ស្ថានភាព​បច្ចុប្បន្ន​ដែល Barcelona មាន​ខ្សែ​ប្រយុទ្ធ​ល្អៗ​ជា​ច្រើន Memphis Depay ប្រហែល​មិន​ស្ថិត​ក្នុង​ជម្រើស​នៃ​ការ​ប្រើប្រាស់​របស់​ក្លឹប​ឡើយ។ ផ្ទុយ​មក​វិញ​សម្រាប់ Joaquin Correa គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​រូប​ដែល Inter Milan បាន​ទិញ​យក​ពី Lazio កាល​ពី​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2021-2022។ កីឡាករ​រូប​នេះ​គឺ​ជា​អនាគត​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ប៉ុន្តែ​គាត់​ត្រូវ​បាន​ខកខាន​ការ​ចូលរួម​ការ​ប្រកួត​នៅ World Cup ក្នុង​ប្រទេស​កាតា​ដោយ​សារ​តែ​របួស។

ប្រភព: Football-italia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២