បាល់ទាត់អន្តរជាតិ
Liverpool នឹងអនុញ្ញាតឲ្យកីឡាករវ័យ 27 ឆ្នាំរូបនេះចាកចេញដោយគ្មានតម្លៃខ្លួន

ខ្សែបម្រើ Naby Keita របស់ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ហើយក្លឹបនឹងមិនបន្តកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិហ្គីណេរូបនេះឡើយ។
យ៉ាងណាមិញ Naby Keita បានចូលរួមជាមួយក្រុមរបស់លោក Jurgen Klopp ដោយផ្ទេរពី RB Leipzig ក្នុងឆ្នាំ 2018 ជាមួយនឹងតម្លៃផ្ទេរ 60 លានអឺរ៉ូ ប៉ុន្តែគាត់បានបរាជ័យក្នុងការបង្ហាញភាពលេចធ្លោរនៅក្នុងក្រុម ជាមួយនឹងទម្រង់លេងមិនសូវល្អ បួករួមទាំងការរងរបួសជាញឹកញាប់។ រដូវកាលនេះគាត់បានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ ដោយសារតែរបួសសរសៃពួរ។
យោងតាមការចុះផ្សាយរបស់ Sky Germany បានឲ្យដឹងថា កីឡាករវ័យ 27 ឆ្នាំ Naby Keita នឹងចាកចេញពី Liverpool នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើរូបនេះអាចនឹងវិលត្រឡប់ទៅលេងនៅក្របខ័ណ្ឌ Bundesliga វិញ ស្របពេលដែលមានរបាយការណ៍ពី BILD បានលើកឡើងថា ក្លឹប Borussia Dortmund កំពុងតាមដានពីស្ថានភាពរបស់ Naby Keita ផងដែរ។
ប្រភព: Sportskeeda