Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp ជួប​ចរចា​ផ្ទាល់​ជា​មួយ​អ្នក​តំណាង​របស់​ខ្សែបម្រើ Sofyan Amrabat

Published

on

របាយការណ៍​ចុងក្រោយ​មួយ​បាន​លើក​ឡើង​ថា គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp បាន​ជួប​ជាមួយ​អ្នក​តំណាង​របស់​ខ្សែ​បម្រើ Sofyan Amrabat ដោយ​ផ្ទាល់ មុន​ពេល​ដែល​កីឡាករ​រូប​នេះ​បញ្ចប់​ការ​ផ្ទេរ​មក Anfield បាន​សម្រេច។

Sofyan Amrabat ដែល​បច្ចុប្បន្ន​មាន​វ័យ 26 ឆ្នាំ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន នៅ​ពេល​ដែល​គាត់​បាន​​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022។ កីឡាករ​ឆ្នើម​រូប​នេះ គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​នៃ​ការ​នាំ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ឲ្យ​ឡើង​ដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់​ខ្លួន។

សារ​ព័ត៌មាន​បារាំង Foot Mercato បាន​រាយការណ៍​ថា គ្រូ​បង្វឹក​លោក Jurgen Klopp បាន​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់ Amrabat និង​បង្ហាញ​ពី​បំណង​ចង់​នាំ​យក​ខ្សែបម្រើ​រូបនេះ​មក​កាន់​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ​ទឹកដី​អង់គ្លេស។ យ៉ាង​ណា​មិញ Liverpool បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​ដុនដាប​យ៉ាង​ខ្លាំង ដោយ​ឈរ​​នៅ​​លេខ​រៀង​ទី 9 ក្នុង​តារាង Premier League ដែល​មាន​ពិន្ទុ​តាម​ចាញ់​ក្រុម​កំពូល​តារាង Arsenal រហូត​ដល់ 19 ពិន្ទុ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២