Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich កំពុង​ពិចារណា​នាំ​យក Kai Havertz ត្រឡប់​ទៅ​ទឹកដី​អាឡឺម៉ង់​វិញ

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Kai Havertz របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​​បាន​​គេ​រាយការណ៍​ថា ជា​គោលដៅ​ផ្ទេរ​មួយ​របស់​ក្លឹប Bayern Munich។ ដោយ​ឡែក​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​រដូវកាល​ទី 3 របស់​គាត់​នៅ Stamford Bridge គិត​ចាប់​តាំង​ពី​បានផ្ទេរ​ពី Bayer Leverkusen ក្នុង​តម្លៃ 72 លានផោន​ក្នុង​ឆ្នាំ 2020។

ក្នុង​អំឡុង​ពេល​នៅ​ជា​មួយ​ក្លឹប​តោខៀវ Kai Havertz បាន​ស៊ុត​បញ្ចូលទី​សរុប 29 គ្រាប់ និង 15 Assists ពី​ការ​បង្ហាញ​ខ្លួន 118 ប្រកួត នៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​អស់​របស់​ក្លឹប។ កីឡាករ​ឆ្នើម​រូប​នេះ ថែម​ទាំង​បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ុតបញ្ចូលទី 1 គ្រាប់​ជ័យ​ជម្នះ​នៃ​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2021 ទល់​នឹង Manchester City ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្អែក​តាម​ការ​រៀប​ចំ​ទម្រង់​លេង​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Graham Potter កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​គិត​ថា នឹង​មិន​អាច​ស្ថិត​ក្នុង​គម្រោង​នៃ​ការប្រើប្រាស់​រយៈពេល​វែង​របស់​ក្លឹប​ឡើយ។ ដូចគ្នា​នេះ​ដែរ យោងតាម​សារព័ត៌មាន MediaFoot បាន​ឲ្យ​ដឹង​ដែរ​ថា Bayern Munich កំពុង​ពិចារណា​នាំ​យក Kai Havertz ទៅ​ទឹកដី​កំណើត​របស់​គាត់​វិញ ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២