Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​មិត្តភាព​ដែល Cristiano Ronaldo ជួប​ជាមួយ​នឹង Lionel Messi

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo គឺ​ជា​អ្នក​ដែល​បាន​ចាកចេញ​ពី LaLiga មុន​តារា​ឆ្នើម​អាហ្សង់ទីន Lionel Messi ក្នុង​ខែ​កក្កដា ឆ្នាំ 2018។ បន្ត​ពី​នោះ 3 ឆ្នាំក្រោយ​មក​នៅ​ខែ​សីហា ឆ្នាំ 2021 កីឡាករ​ឆ្នើម Lionel Messi ក៏​បាន​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ដូចគ្នា។

ចាប់​តាំង​ពី​ពេល​ដែល​កីឡាករ​ឆ្នើម​ទាំង 2 បាន​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​មក ពួក​គាត់​មិន​ដែល​បាន​ជួប​គ្នា​នៅ​លើ​ទីលាន​ប្រកួត​ឡើយ ខណៈ​ដែល​បច្ចុប្បន្ន Cristiano Ronaldo បាន​ផ្ទេរ​ទៅ​លេង​នៅ​ទឹកដី​របស់​អារ៉ាប៊ីសាអូឌីត ជា​មួយ​ក្លឹប Al-Nassr ហើយ Lionel Messi បន្ត​ជីវិត​នៅ​ទឹកដី​បារាំង​ជា​មួយ Paris Saint-Germain។

អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា Cristiano Ronaldo និង Lionel Messi ប្រហែល​ជា​មិន​អាច​ជួប​តតាំង​គ្នា​នៅ​លើ​ទីលាន​ប្រកួត​ម្ដង​ទៀត​ឡើយ ព្រោះ​អ្នក​ទាំង 2 កំពុង​លេង​នៅ​លីគ​ដែល​មាន​កម្រិត​ខុស​គ្នា និង​ម្នាក់ៗ​សុទ្ធ​តែ​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ។ ផ្ទុយ​មក​វិញ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បង្កើត​រឿង​ដ៏​អស្ចារ្យ​មួយ​នៅ​ឆ្នាំ 2023 នេះ ដែល​អាច​ឲ្យ​អ្នកគាំទ្រ​នៅ​ជុំ​វិញ​ពិភពលោក​បាន​ឃើញ​កីឡាករ​ល្អ​បំផុត 2 រូបជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត។

បុរស​ឆ្នើម​របស់​ព័រទុយហ្គាល់ Cristiano Ronaldo នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​តំណាង​ឲ្យ​ក្លឹប​ថ្មី​របស់​គាត់ Al Nassr ហើយ​កីឡាករ​អាហ្សង់ទីន Lionel Messi នឹង​លេង​ឲ្យ​ក្លឹប PSG ក្នុង​ការ​ប្រកួត​មិត្តភាព​ដែល​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ King Fahd នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​សុក្រ ទី 20 ខែ​មករា វេលា​ម៉ោង 12:00​ រំលង​អាធ្រាត (ម៉ោង​នៅ​កម្ពុជា)។

ប្រភព: Marca

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២