បាល់ទាត់អន្តរជាតិ
Haaland ប្រាប់ថា គោលដៅរបស់គាត់ គឺឈ្នះពាន UCL ជាមួយ Manchester City

ថ្មីៗនេះខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹបមេឃខៀវ Manchester City បានអះអាងថា គោលដៅរបស់គាត់ គឺជួយក្លឹបរបស់ខ្លួន ឲ្យលើកពាន UEFA Champions League។ កីឡាករវ័យ 22 ឆ្នាំរូបនេះមានទម្រង់លេងដ៏ល្អឥតខ្ចោះ ដែលសមឈ្មោះជាម៉ាស៊ីនរកគ្រាប់បាល់ពិតៗ ចាប់តាំងពីបានផ្ទេរចេញពី Borussia Dortmund កាលពីរដូវក្តៅកន្លងទៅ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បច្ចុប្បន្នកំពុងកាន់កាប់តំណែងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ប្រចាំក្របខណ្ឌ Premier League របស់អង់គ្លេសដោយមាន 21 គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះ។ ដូចគ្នានេះដែរ នៅក្នុងក្របខណ្ឌ UEFA Champions League គាត់ស៊ុតបញ្ចូលទី 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 4 ប្រកួត។
ថ្លែងទៅកាន់កាសែត DailyMail តារាឆ្នើម Erling Haaland បាននិយាយថា៖ “ខ្ញុំនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពដែលខ្ញុំមាន ដើម្បីឈ្នះពាននៅទីនេះជាមួយ Manchester City ហើយព្យាយាមធ្វើជាកីឡាករដែលអាចកែប្រែស្ថានភាពនៃការប្រកួតផងដែរ។ គោលដៅរបស់ខ្ញុំគឺឈ្នះ UEFA Champions League”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi