បាល់ទាត់អន្តរជាតិ
Upamecano ថា កីឡាករដែលគាត់ពិបាកតទល់បំផុតមិនមែនជា Messi ឡើយ តែជាកីឡាកររបស់ Barcelona រូបនេះ
ខ្សែការពារឆ្នើម Dayot Upamecano បានប្រាប់ឈ្មោះខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Barcelona គឺកីឡាករ Ousmane Dembele ដោយអះអាងថា គេជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូប និងជាកីឡាករដែលគាត់ពិបាកប្រឈមមុខជាងគេនៅលើទីលានប្រកួតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Dayot Upamecano ទើបតែនឹងបានតទល់គ្នាជាមួយនឹង Lionel Messi នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup នៅប្រទេសកាតា ហើយក្រុមជម្រើសជាតិបារាំងរបស់គាត់ បានចាញ់អាហ្សង់ទីនតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីកាលពីថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 កន្លងទៅ។
ទន្ទឹមនឹងនេះដែរការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័តនោះ Ousmane Dembele បង្ហាញខ្លួនមិនសូវបានល្អឡើយ ដោយត្រូវបានខ្សែការពារអាហ្សង់ទីនបិទជាប់តែម្ដង។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះថែមទាំងបង្ករកំហុសទៅលើ Angel Di Maria ធ្វើឲ្យមានបាល់ពិន័យ 11 ម៉ែត្រដែលជាគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតថែមទៀត។
ថ្វីត្បិតតែយ៉ាងនេះក៏ដោយ Upamecano បានសរសើរខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona និងជាមិត្តរួមសញ្ជាតិរបស់គាត់ ដោយនិយាយទៅកាន់ beIN Sport ថា៖ “ខ្សែប្រយុទ្ធដែលខ្ញុំពិបាកនឹងប្រឈមមុខបំផុតក្នុងនាមជាខ្សែការពារគឺ Ousmane Dembele, មិនមែនជា Lionel Messi ឡើយ។ ប្រាកដណាស់គឺ Dembele។ គាត់ពិតជាមានល្បឿនលឿនណាស់”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ