បាល់ទាត់អន្តរជាតិ
Atletico Madrid ចាយលុយ 3 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Memphis Depay

ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹង Barcelona ហើយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Memphis Depay ក្នុងកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រាជាអចិន្ត្រៃយ៍នៅខែមករានេះ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានក្លាយជាជម្រើសមិនសូវសំខាន់របស់ Barcelona ចាប់តាំងពីការមកដល់របស់ Robert Lewandowski និង Raphinha កាលពីរដូវក្តៅកន្លងទៅ ហើយថែមទាំងមានបញ្ហារបួសដែលអូសបន្លាយរហូតដល់រដូវកាលនេះទៀតផង។
ជាការពិតណាស់ Memphis Depay បានបង្ហាញខ្លួនសរុបត្រឹមតែ 4 ដងប៉ុណ្ណោះ នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ ហើយបានតស៊ូការប្រជែងតំណែងជាជម្រើសដំបូងយ៉ាងលំបាកក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez។
យោងតាមអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Atletico Madrid ជិតឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះហើយ ដែលមានតម្លៃផ្ទេរចន្លោះពី 3 ទៅ 4 លានអឺរ៉ូតែប៉ុណ្ណោះ។ ក្លឹប Atletico Madrid ត្រូវបានគេដឹង នឹងចុះហត្ថលេខាលើ Memphis Depay ជាមួយនឹងកុងត្រារហូតដល់រដូវក្តៅឆ្នាំ 2025។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023