បាល់ទាត់អន្តរជាតិ
ខ្លះៗពីការប្រកួតវគ្គ 16 ក្រុមចុងក្រោយ Copa del Rey របស់ Barcelona នៅរំលងអាធ្រាតនេះ

ក្រោយពីការដណ្តើមបានពាន Supercopa ដែលជាពានដំបូងក្នុងរដូវកាលនេះ ក្លឹបអ្នកមានបុណ្យ Barcelona ពេលនេះនឹងត្រូវប្រកួតប្រជែងពានបន្តទៀតក្នុងក្របខណ្ឌ Copa del Rey ខណៈដែលម៉ោង 2 រំលងអាធ្រាតនេះ ពួកគេនឹងត្រូវជួបជាមួយក្លឹប AD Ceuta ដែលជាក្រុមមកពីលីគលំដាប់ទី 3 របស់អេស្ប៉ាញ។
ដូចគ្នានេះដែរ ការប្រកួតនេះគឺជាការប្រកួតវគ្គ 16 ក្រុមចុងក្រោយ ដែលធ្វើឡើងនៅកីឡដ្ឋាន Alfonso Murube ក្នុងដីក្រុមម្ចាស់ផ្ទះ AD Ceuta។ យ៉ាងណាមិញក្រុមទាំង 2 ធ្លាប់មានប្រវត្តិជួបគ្នា 2 ដងរួចមកហើយ ក្នុងពានរង្វាន់ Copa del Rey កាលពីឆ្នាំ 2010 ប៉ុន្តែក្លឹប AD Ceuta មិនដែលយកឈ្នះ Barcelona ឡើយ។
ខ្សែបម្រើ Franck Kessie, Sergi Roberto, Pablo Torre និង Ansu Fati ត្រូវបានគេគិតថា នឹងក្លាយជាជម្រើសដំបូងនៃការប្រកួត ខណៈដែល Memphis Depay អាចនឹងមានភាពស្រពិចស្រពិល។ ខាងក្រោមនេះ គឺជាជម្រើស 11 នាក់ដំបូងដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នៅក្នុងការប្រកួតយប់នេះ។
ក្រុមម្ចាស់ផ្ទះ AD Ceuta អាចនឹងប្រើប្រាស់: Montagud; Garcia, Lafarge, Gutierrez, Macias; Reina, Lopez; Gonzalez, Cuevas, Redondo; Rios។
ក្រុមភ្ញៀវ Barcelona អាចនឹងប្រើប្រាស់: Pena; Bellerin, Garcia, Christensen, Alba; Roberto, Kessie, Torre; Raphinha, Torres, Fati។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ