Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​អ្នក​ចាំទី​ចំណូល​ថ្មី Yann Sommer

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ពេល​នេះ​ក្លឹប​ម្ចាស់​ជើង​ឯក Bundesliga បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​អ្នក​ចាំ​ទី​ចំណូល​ថ្មី​មួយ​រូប​ដែល​ផ្ទេរ​ពី​ក្លឹប Borussia Monchengladbach គឺ​កីឡាករ Yann Sommer ជា​ផ្លូវការណ៍​ហើយ។

បន្ទាប់​ពី​របួស​ធ្ងន់ធ្ងរ​របស់​អ្នក​ចាំទី​ចាស់​វស្សា Manuel Neuer ក្លឹប Bayern Munich បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 34 ឆ្នាំ Yann Sommer ជាមួយ​នឹង​កុងត្រា​រហូត​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។ អ្នក​ចាំទី​សញ្ជាតិ​​ស្វីស​រូប​នេះ បាន​ចូលរួម​ជា​មួយ​ក្លឹប​អាឡឺម៉ង់ Monchengladbach តាំង​ពី​ឆ្នាំ 2014 មក​ម្ល៉េះ និង​បាន​បង្ហាញ​ខ្លួន​សរុប​រហូត​ដល់ 335 ប្រកួត។

គួរ​ដឹង​ផង​ដែរ​ថា Manuel Neuer បាន​រងរបួស​ដោយ​បាក់​ជើង​ស្តាំ​ពេល​កំពុង​ជិះស្គី កាល​ពី​ថ្ងៃទី 9 ខែ​ធ្នូ​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​បង្ហាញ​ខ្លួន​រហូត​ដល់​ចប់​រដូវកាល។ ដោយ​ឡែក​លោក Oliver Kahn ដែល​ជា​នាយកប្រតិបត្តិ​របស់​ក្លឹប Bayern Munich បាន​និយាយ​ថា Yann Sommer គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ដ៏​មាន​តម្លៃ​​មួយ​រូប ព្រោះ​អ្នក​ចាំទី​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​​​នៅ​ក្នុង​ការ​ប្រកួត​ធំៗ​ច្រើន និង​ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​នៅ Bundesliga ផង​ដែរ។

ប្រភព: Fcbayern.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២