បាល់ទាត់អន្តរជាតិ
រូបភាព Kylian Mbappe ពិនិត្យមើលស្នាមជាំលើមុខ Cristiano Ronaldo កំពុងផ្ទុះខ្លាំងនៅលើអ៊ីនធឺណេត

តារាបាល់ទាត់ឆ្នើម Cristiano Ronaldo មានអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក ដែលរួមទាំង Kylian Mbappe ផងដែរ។ អ្នកទស្សនាជាច្រើនមានការរំភើបចិត្ត ដែលបានឃើញតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បង្ហាញខ្លួនជាកាពីតែនក្រុមរបស់ Riyadh All-Star ដែលធ្វើការប្រកួតមិត្តភាពទល់នឹង Paris Saint-Germain (PSG) កាលថ្ងៃទី 19 ខែមករាកន្លងទៅ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតមិត្តភាពនោះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានអតីតមិត្តរួមក្រុមរបស់ខ្លួនកាលនៅ Real Madrid ជាមួយគ្នា គឺអ្នកចាំទី Keylor Navas លោតទៅទះបាល់ចេញ និងជ្រុលដៃទៅបុកនឹងមុខរបស់គាត់ ហើយបានបន្សល់នូវស្នាមជាំលើមុខ។
យ៉ាងណាមិញ Cristiano Ronaldo និង Kylian Mbappe បានចំណាយពេលវេលានិយាយគ្នានៅមុនការចាប់ផ្ដើមប្រកួតនៃតង់ទី 2 ហើយកីឡាករសញ្ជាតិបារាំង ដែលធ្លាប់តែចាត់ទុក Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួននោះ បានពិនិត្យមើលស្នាមនៅលើមុខរបស់ Cristiano Ronaldo។ Kylian Mbappe បានពិនិត្យរបួសលើមុខ Cristiano Ronaldo ហើយបានស្ទាបវាដើម្បីដឹងពីទំហំនៃរបួស។ ដោយឡែកទង្វើដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានអ្នកគាំទ្រថត និងចែកចាយយ៉ាងច្រើននៅលើអ៊ីនធឺណេត ដែលរហូតមកទល់នឹងពេលនេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi