បាល់ទាត់អន្តរជាតិ
គ្រាន់តែលឺថា Barcelona ចាប់អារម្មណ៍ភ្លាម Hakim Ziyech ត្រៀមខ្លួនចាកចេញរួចជាស្រេច

ខ្សែប្រយុទ្ធស្លាប Hakim Ziyech ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំខ្លួនរួចជាស្រេចក្នុងការចាកចេញទៅទឹកដីអេស្ប៉ាញដោយចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ ខណៈដែលលោក Graham Potter ដែលជាគ្រូបង្វឹករបស់តោខៀវ ក៏បានបើកចំហរក្នុងការអនុញ្ញាតឲ្យ Hakim Ziyech ចាកចេញផងដែរ។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានមកដល់ទឹកដី Stamford Bridge ដោយផ្ទេរពី Ajax ក្នុងឆ្នាំ 2020 ហើយគាត់បានលេង 97 ប្រកួតសម្រាប់ក្លឹបតោខៀវ ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង 11 Assists។ យ៉ាងណា Hakim Ziyech មិនមានទម្រង់លេងលេចធ្លោរខ្លាំង ដែលអាចធ្វើឲ្យគាត់លេចធ្លោរ និងជាតារាឆ្នើមដូចនៅ AFC Ajax ឡើយ។
ដោយសារតែបែបនេះហើយ យោងតាមសារព័ត៌មាន Sport ថ្មីៗនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Hakim Ziyech កំពុងចង់ផ្ទេរទៅចូលរួមជាមួយក្លឹប Barcelona បន្ទាប់ពីក្លឹបយក្សនៅកាតាឡាន់មួយនេះ ចាប់អារម្មណ៍លើគាត់ ស្របពេលដែល Memphis Depay ទើបនឹងបានផ្ទេរទៅ Atletico Madrid។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)