បាល់ទាត់អន្តរជាតិ
Barcelona កំពុងសម្លឹងមើលចង់ខ្ចីជើងកីឡាករម្នាក់ពីក្របខណ្ឌ Serie A

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងមើលការផ្ទេរតារាឆ្នើមម្នាក់របស់ក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង គឺកីឡាករ Marcelo Brozovic។ ការខ្ចីជើងនេះដែរ នឹងមានជម្រើសក្នុងការទិញផ្ដាច់កុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះទៀតផង។
កីឡាករសញ្ជាតិក្រូអាត Marcelo Brozovic ត្រូវបានគេមើលឃើញថា ជាខ្សែបម្រើដ៏ល្អបំផុតមួយរូបនៅក្របខណ្ឌ Serie A របស់អ៊ីតាលី ចាប់តាំងពីពេលដែលគាត់មកចូលរួមជាមួយ Inter Milan ដោយផ្ទេរពី Dinamo Zagreb កាលពីឆ្នាំ 2015។ ទន្ទឹមនឹងនេះដែរ Brozovic បានបង្ហាញខ្លួនក្នុងការប្រកួតសរុបចំនួន 302 ប្រកួតសម្រាប់ Inter Milan និងបានឈ្នះរាល់ពានរង្វាន់សំខាន់ៗនៅក្នុងលីគនៃប្រទេសអ៊ីតាលី។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលារបស់គាត់នៅ Inter Milan ត្រូវបានគេគិតថា អាចនឹងត្រូវបញ្ចប់នៅរដូវកាលនេះហើយ។ យោងតាមអ្នកកាសែត Ferran Martinez របស់ Mundo Deportivo បានឲ្យដឹងថា Barcelona មានចំណាប់អារម្មណ៍លើកីឡាករវ័យ 30 ឆ្នាំរូបនេះ ហើយពួកគេចង់ធ្វើការស្នើសុំខ្ចីជើងគាត់ជាមុនសិន ហើយបើគ្រប់យ៉ាងដំណើរការល្អដូចការរំពឹងទុក នោះពួកគេនឹងអាចទិញផ្ដាច់កុងត្រាតារាឆ្នើមរូបនេះតែម្ដង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល