បាល់ទាត់អន្តរជាតិ
Chelsea អាចនឹងសម្រេចចិត្តដោះដូរ Hakim Ziyech ជាមួយ Franck Kessie
ក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោះដូររវាងខ្សែប្រយុទ្ធស្លាប Hakim Ziyech និងខ្សែបម្រើ Franck Kessie របស់ Barcelona នេះបើយោងតាមការចុះផ្សាយរបស់ SPORT នៃប្រទេសអេស្ប៉ាញ។
យ៉ាងណាមិញ Barcelona កំពុងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ដើម្បីស្វែងរកបេក្ខភាពថ្មីមកជំនួសតំណែងរបស់ Memphis Depay ដែលបានចាកចេញទៅចូលរួមជាមួយ Atletico Madrid។ ប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករសញ្ជាតិម៉ារ៉ុក Hakim Ziyech ត្រូវផ្សារភ្ជាប់ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Spotify Camp Nou ដើម្បីជំនួសកន្លែងរបស់ Memphis Depay។
ទន្ទឹមនឹងនេះដែរ ក្លឹបតោខៀវ Chelsea ត្រូវបានគេជឿថា កំពុងពិចារណាលើការផ្ទេរ Franck Kessie ស្របពេលដែលខ្សែបម្រើសញ្ជាតិកូតឌីវ័ររូបនេះ ហាក់ដូចជាលែងសំខាន់សម្រាប់ Barcelona។ គ្រូបង្វឹកលោក Xavi Hernandez នៅតែជឿជាក់លើ Pedri, Gavi, Sergio Busquets និង Frenkie de Jong ក្នុងជម្រើសដំបូងរបស់ខ្លួន ខណៈដែល Franck Kessie គ្រាន់តែជាជម្រើសបន្ទាប់បន្សំ។
ដោយឡែកសម្រាប់ Hakim Ziyech ក៏មិនសូវមានឱកាសលេងច្រើនផងដែរនៅ Stamford Bridge ហើយគាត់ហាក់ដូចជាបង្ហាញចេតនាក្នុងការចង់ចាកចេញនៅខែមករានេះ។ បន្ទាប់ពីការមកដល់របស់ Joao Felix, Mykhailo Mudryk និង Noni Madueke ខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះ កាន់តែពិបាកក្នុងការប្រជែងជម្រើសដំបូងរបស់គ្រូបង្វឹកលោក Graham Potter ថែមមួយកម្រិតទៀត។ ជារួម ប្រសិនបើក្លឹបទាំង 2 រវាង Barcelona និង Chelsea ចរចាត្រូវរ៉ូវគ្នានោះ Hakim Ziyech និង Franck Kessie ជាកីឡាករផ្ទេរដែលក្លឹបប្រើក្នុងការដោះដូរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ