បាល់ទាត់អន្តរជាតិ
Haaland ស៊ុត 3 គ្រាប់ម្នាក់ឯង ក្នុងជ័យជំនះ 3-0 របស់ Manchester City ទៅលើ Wolverhampton

បុរសដែលមានរហស្សនាមថា មនុស្សយន្ត Erling Haaland នៅតែជាតួអង្គដ៏សំខាន់ និងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបមេឃខៀវ Manchester City ខណៈដែលគាត់បានស៊ុត 3 គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ 3-0 របស់ Manchester City ទៅលើ Wolverhampton កាលពីម្សិលមិញនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។
ដោយឡែក 3 គ្រាប់នៅក្នុងការប្រកួតនេះដែរ បានធ្វើឲ្យអតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះមានគ្រាប់បាល់សរុបក្នុងលីគរហូតដល់ 25 គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ 19 ប្រកួតប៉ុណ្ណោះ នៅរដូវកាលដំបូងរបស់ខ្លួនក្នុងទឹកដី Premier League របស់អង់គ្លេស។
ទន្ទឹមនឹងនេះ ជ័យជំនះរបស់ក្រុមលោក Pep Guardiola បានធ្វើឲ្យពួកគេទទួលបាន 3 ពិន្ទុ និងបន្តឈរនៅលេខរៀងទី 2 ក្នុងតារាង Premier League ដោយមាន 45 ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 5 ពិន្ទុ បន្ទាប់ពីក្រុមកាំភ្លើងធំក៏ទទួលបានទទួលជ័យជំនះលើ Manchester United ក្នុងលទ្ធផល 3-2 ផងដែរ។
ប្រភព: Sportsmole