បាល់ទាត់អន្តរជាតិ
AC Milan ចង់នាំយក Gianluigi Buffon មកលីគកំពូល Serie A វិញ

ក្លឹបម្ចាស់ជើងឯក AC Milan ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាលើកីឡាករជើងចាស់ Gianluigi Buffon ដែលជាអតីតអ្នកចាំទីរបស់ក្លឹប Juventus និងក្រុមជម្រើសជាតិអ៊ីតាលី។ បច្ចុប្បន្ន Gianluigi Buffon កំពុងលេងឲ្យក្លឹប Parma ក្នុងក្របខ័ណ្ឌ Serie B។
យោងតាមរបាយការណ៍ពី Calcio Style បានលើកឡើងថា នាយកបច្ចេកទេសរបស់ក្លឹប AC Milan លោក Paolo Maldini បានទាក់ទងមក Buffon បន្ទាប់ពីការប្រកួត Coppa Italia រវាង Inter Milan និង Parma បញ្ចប់ទៅ ហើយប្រហែលជាពួកគេបានឃើញពីសមត្ថភាពរបស់អ្នកចាំទីរូបនេះនៅតែមានគុណភាពល្អ។ AC Milan ទំនងជាស្នើសុំខ្ចីជើងរយៈពេល 6 ខែសម្រាប់ Gianluigi Buffon សិន ហើយមានលក្ខខណ្ឌដែលអាចបន្តកុងត្រាសម្រាប់រដូវកាលក្រោយ។
យ៉ាងណាមិញ Gianluigi Buffon មិនទាន់បានឆ្លើយតបប្រាកដប្រជាសម្រាប់ AC Milan ជាផ្លូវការណ៍នៅឡើយទេ។ យ៉ាងណាក៏ដោយ គ្រប់គ្នាមានការរំពឹងទុកថា នឹងអាចឃើញ Buffon ត្រឡប់មកលេងនៅលីគកំពូលក្នុងប្រទេសអ៊ីតាលីវិញ ជាមួយក្លឹបថ្មី AC Milan។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega