បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមចរចាផ្ទេរ Federico Chiesa របស់ Juventus

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានកំណត់យកគោលដៅលើខ្សែប្រយុទ្ធរបស់ Juventus គឺកីឡាករ Federico Chiesa ដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ Mohamed Salah ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនអាចនៅ Anfield រយៈពេលយូរអង្វែងរហូតដល់ផុតកុងត្រានោះឡើយ។
កាលពីឆ្នាំមុន Mohamed Salah បានបដិសេធមិនព្រមផ្ទេរទៅ Barcelona រឺ Real Madrid ហើយទីបំផុតគាត់បានយល់ព្រមលើការបន្តកុងត្រាថ្មីជាមួយក្រុមរបស់លោក Jurgen Klopp រហូតដល់ឆ្នាំ 2025។ បុរសវ័យ 30 ឆ្នាំរូបនេះមានទម្រង់លេងល្អប្រសើរជាធម្មតា ក្នុងរដូវកាល 2022-2023 ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 6 ដង ក្នុងការប្រកួតចំនួន 29 ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ Salah មិនអាចរកគ្រាប់បាល់ រឺ Assist បានឡើយ ក្នុងការបង្ហាញខ្លួននៅ Premier League 4 លើកចុងក្រោយរបស់គាត់ សម្រាប់ក្លឹបហង្សក្រហម ហើយក្លឹបរបស់គាត់ក៏កំពុងស្ថិតក្នុងទម្រង់លេងកាន់តែយ៉ាប់យ៉ឺនផងដែរ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានគេសន្មត់ថា អាចនឹងត្រូវបានគេបញ្ចុះបញ្ចូលឲ្យចែកផ្លូវគ្នាជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ នៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ពី Calciomercatoweb បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ Juventus និងជាកីឡាកររបស់ក្រុមជម្រើសជាតិអ៊ីតាលី Federico Chiesa កំពុងក្លាយជាបេក្ខភាពទីមួយដើម្បីជំនួសកន្លែងរបស់ Mohamed Salah ស្របពេលដែល Juventus កំពុងស្ថិតក្នុងស្ថានភាពប្រកួតប្រជែងដ៏លំបាក់នៅ Serie A ដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega