បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមដាក់សំណើរដោះដូរ Joao Cancelo ជាមួយនឹងខ្សែប្រយុទ្ធម្នាក់របស់ក្លឹប AC Milan

ក្លឹបមេឃខៀវ Manchester City បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ដំណើរដោះដូរកីឡាកររបស់ខ្លួន Joao Cancelo ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីនាំយក Rafael Leao មកកាន់ទឹកដី Etihad Stadium នេះបើយោងតាមរបាយការណ៍ពី Calciomercato បានចុះផ្សាយ។
យ៉ាងណាមិញក្លឹប Manchester City ធ្លាប់ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប AC Milan គឺកីឡាករ Rafael Leao តាំងពីឆ្នាំមុនមកម្ល៉េះ ស្របពេលដែលក្លឹបតោខៀវ Chelsea ក៏ចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។
ខណៈដែលកុងត្រាបច្ចុប្បន្នរបស់ Rafael Leao នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ (ឆ្នាំ 2024) នោះនឹងធ្វើឲ្យក្លឹប AC Milan ត្រូវបង្ខំចិត្តលក់គាត់ចេញ រឺស្វែងរកជម្រើសណាមួយដែលល្អ ជាជាងការឃាត់ឃាំងទុកឲ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួន នៅពេលកុងត្រាផុតកំណត់។
របាយការណ៍មួយពី Football.London បានអះអាងថា ក្លឹបតោខៀវ Chelsea កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ Rafael Leao ដែលជាតារាឆ្នើមប្រចាំក្របខណ្ឌ Serie A របស់អ៊ីតាលី។ ទន្ទឹមនឹងនេះដែរ Manchester City អាចនឹងមានគម្រោងប្រជែងលើក្លឹបតោខៀវ Chelsea ដោយប្រើប្រាស់ Joao Cancelo ជាថ្នូរក្នុងកិច្ចព្រមព្រៀងផ្ទេរយក Rafael Leao។
ប្រភព: Sportskeeda