បាល់ទាត់អន្តរជាតិ
Burnley បណ្តេញគ្រូបង្វឹកលោក Sean Dyche ចេញពីតំណែង បន្ទាប់ពីរួមរស់ជាមួយក្លឹបអស់ជិត 10 ឆ្នាំ

ក្លឹប Burnley បានបណ្តេញអ្នកចាត់ការទូទៅលោក Sean Dyche បន្ទាប់ពីកាន់តំណែងជិត 10 ឆ្នាំ ខណៈដែលពួកគេ កំពុងស្ថិតនៅបាតតារាងដុនដាបខ្លាំងជាមួយនឹងក្របខ័ណ្ឌ Premier League។
បុរសវ័យ 50 ឆ្នាំ Sean Dyche បានចូលមកកាន់តំណែងជាគ្រូបង្វឹករបស់ក្លឹបតាំងពីឆ្នាំ 2012 ដោយគាត់គឺជាអ្នកចាត់ការដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិរបស់ក្លឹប។
ពេលនេះដែរ ក្លឹប Burnley កំពុងប្រឈមនឹងត្រូវកាត់ចេញ ធ្លាក់ទៅលេងនៅលីគលំដាប់ទី 2 ដោយពួកគេស្ថិតនៅលេខរៀងទី 17 និងឈ្នះត្រឹមតែ 4 ប្រកួតប៉ុណ្ណោះ ដោយមាន 24 ពិន្ទុ ច្រើនជាងក្រុមបាតតារាង Norwich City ពីរពិន្ទុ។
យ៉ាងណាមិញ ក្លឹប Burnley បានតែងតាំងគ្រូបង្វឹករបស់ឈុតយុវជនអាយុក្រោម 23 ឆ្នាំ Mike Jackson ជាអ្នកទទួលបន្ទុកបណ្តោះអាសន្ន និងមានលោក Connor King ជាជំនួយការ។
ប្រភព: Metro