បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមស្នើដោះដូរ Camavinga ជាមួយ Jude Bellingham

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សំណើរដោយមានបូកបញ្ចូលជាមួយនឹងកីឡាករ Eduardo Camavinga ក្នុងកិច្ចព្រមព្រៀងផ្ទេរ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Borussia Dortmund គឺខ្សែបម្រើ Jude Bellingham។
ដូចគ្នានេះដែរ Camavinga ថ្មីៗនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Santiago Bernabeu ដោយត្រូវបានគេនិយាយថា ក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ក្នុងការខ្ចីជើងកីឡាករវ័យ 20 ឆ្នាំរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Camavinga លោក Joshua Barnett បានបដិសេធ និងអះអាងថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ មិនស្វែងរកឱកាសក្នុងការចាកចេញពីក្លឹបឡើយ។
យ៉ាងណាមិញ អនាគតរបស់ Camavinga ជាមួយនឹង Real Madrid កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈរបាយការណ៍ពី Sky Sports របស់អាឡឺម៉ង់ បានរាយការណ៍ថា ក្លឹប Real Madrid នឹងពិចារណាដាក់ខ្សែបម្រើកណ្តាលរូបនេះ បូករួមនឹងទឹកប្រាក់មួយចំនួនទៀតដើម្បីផ្ទេរ Jude Bellingham។
របាយការណ៍ដដែលនេះដែរបានបន្ថែមថា Real Madrid នឹងមិនចំណាយប្រាក់ 135 លានផោន ទៅលើ Bellingham នោះឡើយ ព្រោះគេទើបតែបានចាយប្រាក់ប្រហែល 60 លានផោន ទៅលើការចុះហត្ថលេខាតារាវ័យ 16 ឆ្នាំ Endrick ពី Palmeiras។ ប៉ុន្តែពួកគេត្រៀមចំណាយ 100 លានអឺរ៉ូ (88 លានផោន) ហើយបូកនឹង Camavinga ម្នាក់ទៀត ដើម្បីនាំយកតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះមកកាន់ទឹកដី Santiago Bernabeu។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi