Connect with us

បាល់ទាត់អន្តរជាតិ

Zlatan ថា ការ​ផ្ទេរ​របស់​គាត់​ទៅ PSG កាល​ពី​​ឆ្នាំ 2012 បាន​ជួយ​លើក​កម្ពស់​ដល់​បាល់ទាត់​ក្នុង​ប្រទេស​បារាំង

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Zlatan Ibrahimovic ដែល​ជា​កីឡាករ​សញ្ជាតិ​ស៊ុយអែត និង​ជា​វីរបុរស​មួយ​រូប​នៅ​ក្នុង​វិស័យ​បាល់​ទាត់​ដែរ​នោះ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ផ្ទេរ​របស់​គាត់​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប Paris Saint-Germain (PSG) កាល​ពី​ឆ្នាំ 2012 បាន​ជួយ​លើក​កម្ពស់​ដល់​វិស័យ​បាល់ទាត់​របស់​ប្រទេស​បារាំង​ឲ្យ​ឈាន​ដល់​កម្រិត​ពិភពលោក។

ក្នុង​អំឡុង​ពេល 4 រដូវកាល​របស់​គាត់​ជា​មួយ​ក្លឹប​យក្ស​បារាំង PSG ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឈ្នះពាន​រង្វាន់ Ligue 1 ចំនួន 4 ដង និង Coupes de France ចំនួន 3 ហើយ​បាន​ជួយ​ក្លឹប​ឲ្យ​ឡើង​ដល់​វគ្គ 8 ក្រុម​ចុងក្រោយ​នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League 2 ដង។ Zlatan Ibrahimovic ធ្លាប់​មាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​នៅ​ទីក្រុង​ប៉ារីស ដោយ​ស៊ុត​បញ្ចូលទី​បាន 156 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 180 ប្រកួត និង​ឈ្នះពាន​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ Ligue 1 ចំនួន 4 ដង​ជាប់ៗ​គ្នា​ផង​ដែរ។

ថ្លែង​ទៅ​កាន់​វិទ្យុ France Inter ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត និង​ជា​កីឡាករ​របស់​ក្លឹប AC Milan បច្ចុប្បន្ន បាន​និយាយ​ថា៖ “ខ្ញុំ​ស្រឡាញ់​ប្រទេស​បារាំង ខ្ញុំ​បាន​ចំណាយ​ពេល 4 ឆ្នាំ​នៅ​ទីនោះ ហើយ​បាន​នាំ​យក​វិស័យ​បាល់ទាត់​របស់​បារាំង​ទៅ​កាន់​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​លំដាប់​ពិភពលោក។ និយាយបែប​នេះ ​មិន​មែន​ជា​ភាព​ក្រអឺតក្រទម​នោះ​ទេ វា​ជា​ការ​ជឿជាក់​ពិត​ប្រាកដ ដែល​ខ្ញុំ​មើល​ឃើញ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២