Connect with us

បាល់ទាត់អន្តរជាតិ

Hakimi ចង់​ឲ្យ​ក្លឹប​របស់​ខ្លួន​ទិញ​យក Hakim Ziyech ពី​តោខៀវ Chelsea

Published

on

តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain (PSG) គឺ​កីឡាករ Achraf Hakimi ត្រូវ​បាន​គេរាយ​ការណ៍​ថា កំពុង​ជម្រុញ​ឲ្យ​ក្លឹប​របស់​គាត់​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោខៀវ Chelsea និង​ជា​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Hakim Ziyech ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ។

ជាការ​ពិត​ណាស់​កីឡាករ​វ័យ 29 ឆ្នាំ Hakim Ziyech មិន​បាន​ក្លាយ​ជា​តារា​រះ​នៅ Stamford Bridge ឡើយ​ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ពី Ajax ក្នុង​តម្លៃ​ប្រហែល 40 លានអឺរ៉ូ​ក្នុង​ឆ្នាំ 2020។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គិត​មក​ទល់​នឹង​ពេល​នេះ គាត់​ធ្លាប់​បាន​លើក​ពាន​សរុប​ចំនួន 3 ជាមួយ​ក្លឹប​តោខៀវ Chelsea។

កីឡាករ​ជំនាញ​ជើង​ឆ្វេង​សញ្ជាតិ​ម៉ារ៉ុក​រូប​នេះ បច្ចុប្បន្ន​មិន​មែន​ជា​ជម្រើស​ដែល​ចាំ​បាច់​សម្រាប់​គ្រូ​បង្វឹក​លោក Graham Potter ឡើយ និង​ត្រូវ​បាន​គេ​គិត​ថា គាត់​កាន់​តែ​បាត់បង់​​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាពនៅ​លើ​ទីលាន​ប្រកួត បន្ទាប់​ពី​ការ​មក​ដល់​របស់ Joao Felix និង Mykhailo Mudryk។

យោងតាម​សារ​ព័ត៌មាន Media Foot បាន​ឲ្យ​ដឹង​ថា មិត្ត​ភក្ដិ​របស់​គាត់ Achraf Hakimi បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប PSG ចុះ​ហត្ថលេខា​លើ Ziyech នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវរងារ​ដែល​កំពុង​ដំណើរការ​នេះ។ ដោយសារ​តែ Achraf Hakimi ជាមួយ​នឹង Kylian Mbappe មាន​ភាព​ជិតស្និទ្ធិ​នឹង​គ្នា រឿង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ខ្សែ​ប្រយុទ្ធ​បារាំង​ក៏​គាំទ្រ​ផង​ដែរ​ចំពោះ​ការ​ផ្ទេរ Hakim Ziyech មក Parc des Princes។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២