Connect with us

បាល់ទាត់អន្តរជាតិ

ហេតុផល​ទាំង 3 ដែល​បញ្ជាក់​ថា Barcelona នឹង​​ឈ្នះពាន La Liga នៅ​រដូវកាល​នេះ (2022-2023)

Published

on

បន្ទាប់​ពី​បញ្ចប់​រដូវកាល​មុន 2021-2022 ជាមួយ​នឹង​លទ្ធផល​មិន​គាប់​ប្រសើរ Barcelona បាន​រីករាយ​ជាមួយ​នឹង​រដូវកាល​ថ្មី​ក្នុង​ឆ្នាំ​នេះដ៏​ល្អ​ប្រសើរ ហើយ​ក្រុម​ក៏​ហាក់​ដូច​ជា​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ខ្លាំង​ជាង​មុន​ផង​ដែរ។ ដូចគ្នា​នេះ​ដែរ ពួក​គេ​គឺ​ជា​ក្រុម​ដែល​កំពុង​កាន់កាប់​តំណែង​លេខ 1 នៅ La Liga ដែល​បច្ចុប្បន្ន​មាន 44 ពិន្ទុ និងដាច់​ពី​ក្រុម​លេខ 2 Real Madrid ចំនួន 3 ពិន្ទុ។

គ្រូ​បង្វឹក​ឆ្នើម Xavi Hernandez បាន​កែប្រែ​ទម្រង់​លេង​របស់​ក្រុម​យ៉ាង​ច្រើន ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​មជ្ឃដ្ឋាន​បាល់ទាត់​មើល​ឃើញ​ថា មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​លីគ​កំពូល​របស់​អេស្ប៉ាញ (La Liga) ដោយ​ផ្អែក​លើ​ទម្រង់​លេង​​ដ៏​ល្អ​នា​ពេល​បច្ចុប្បន្ន។ លើស​ពី​នេះ​ទៅ​ទៀត Barcelona ក៏​​ត្រៀម​ប្រយុទ្ធ​ក្នុង​វគ្គ 16 ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ UEFA Europa League ផង​ដែរ។ ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​​ហេតុផល 3 យ៉ាង​ដែល Barcelona អាច​ឈ្នះពាន La Liga យ៉ាង​ប្រាកដ​នា​រដូវកាល​នេះ។

1. ខ្សែការពារ​របស់ Barcelona មាន​ភាព​រឹងមាំ

ខ្សែការពារ​របស់ Barcelona មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង​ជាង​រដូវកាល​មុន ហើយ​ក្នុង​ចំណោម​ក្រុម​ធំៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ពួក​គេ​​រក្សា​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​តិច​បំផុត។ រដូវកាល​នេះ Barcelona បាន​របូត​គ្រាប់​បាល់​តែ 6 គ្រាប់​ប៉ុណ្ណោះ ក្នុង 17 ប្រកួត​នៅ La Liga។

2. កីឡាករ​ទាំង​អស់​របស់​ពួក​គេ កំពុង​ស្រេកឃ្លាន​ជ័យ​ជម្នះ

យើង​សង្កេត​ឃើញ​ថា កីឡាករ​ទាំង​អស់​របស់ Barcelona រួម​ទាំង​គ្រូ​បង្វឹក​ផង​ដែរ ហាក់​ដូច​ជា​កំពុង​មាន​ភាព​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ក្នុង​ការ​ប្រយុទ្ធ​យក​ឈ្នះ​ទៅ​លើ​គូ​ប្រកួត។ ថ្វី​ត្បិត​តែ​ពួក​គេ​បាន​ធ្លាក់​ចេញ UEFA Champions League ពិត​មែន ប៉ុន្តែ​វា​ក៏​ជា​រឿង​ដ៏​ល្អ​មួយ​ផង​ដែរ ដោយ​ពួក​គេ​នឹង​ត្រូវ​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រកួត​ក្នុង​លីគ។

3. តំបន់​ប្រយុទ្ធ​មាន​ភាព​មុតស្រួច ជា​មួយ​នឹង​កីឡាករ​ដែល​មាន​បទ​ពិសោធន៍

ក្រុម​របស់​លោក Xavi Hernandez មាន​​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​តំបន់​ប្រយុទ្ធ។ រដូវកាល​នេះ Barcelona រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ទី 2 ក្នុង​លីគ ដោយ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី 36 គ្រាប់។ លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ពួក​គេ​គឺ​កីឡាករ Robert Lewandowski ជា​អ្នក​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​លីគ (13 គ្រាប់) ខណៈ​ដែល Ousmane Dembele ក្លាយ​ជា​អ្នក Assists ច្រើន​ជាង​គេ​ទី 3 នៅ​ក្នុង​លីគ​ផង​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២