បាល់ទាត់អន្តរជាតិ
Thierry Henry បង្ហើបថា គាត់ធ្លាប់ណែនាំឲ្យ Barcelona តែងតាំង Erik ten Hag ជាគ្រូបង្វឹក មុនពេលពួកគេទទួលយក Xavi

វីរបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal គឺលោក Thierry Henry ថ្មីៗនេះបានបង្ហើបថា គាត់ធ្លាប់បានជម្រុញឲ្យក្លឹបអ្នកមានបុណ្យ Barcelona តែងតាំងលោក Erik ten Hag ជាគ្រូបង្វឹក មុនពេលដែលក្លឹបយក្សកាតាឡាន់មួយនេះទទួលបានគ្រូបង្វឹកបច្ចុប្បន្នលោក Xavi Hernandez។
យ៉ាងណាមិញលោក Xavi Hernandez ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម បន្ទាប់ពីលោក Ronald Koeman ត្រូវបានបណ្តេញចេញពីតំណែង នៅពាក់កណ្ដាលរដូវកាលមុន។ ដោយឡែក ក្នុងអំឡុងពេលនោះលោក Erik ten Hag គឺជាគ្រូបង្វឹករបស់ក្លឹប AFC Ajax និងមិនទាន់សម្រេចថា មកដឹកនាំនៅ Manchester United ឡើយ។
ថ្មីៗនេះថ្លែងតាមរយៈ Football Espana លោក Thierry Henry បាននិយាយថា ក្នុងពេលដែលក្លឹបអ្នកមានបុណ្យ Barcelona កំពុងស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មី គាត់ធ្លាប់បានឲ្យយោបល់ទៅពួកគេឲ្យជ្រើសរើសយកលោក Erik ten Hag ដោយមើលឃើញថា គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះជាមនុស្សដែលមានទេពកោសល្យក្នុងការដឹកនាំក្រុម។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi