បាល់ទាត់អន្តរជាតិ
Gerard Pique បង្ហាញមុខគូស្នេហ៍ថ្មីជាផ្លូវការណ៍ ក្រោយបែកបាក់ជាមួយ Shakira ជិតមួយឆ្នាំ

អតីតកីឡាករ Gerard Pique ដែលជាកំពូលតារាឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួនជាផ្លូវការណ៍ហើយនៅលើបណ្ដាញសង្គម Instagram របស់គាត់ ដោយអ្នកទាំង 2 បានថតរូបជាមួយគ្នា ហើយនារីម្នាក់នោះមានឈ្មោះថា Clara Chia។
Gerard Pique បានស្វែងរកដៃគូថ្មី បន្ទាប់ពីគាត់បានបែកបាក់គ្នាជាមួយ Shakira កាលពីឆ្នាំមុន។ ដោយឡែកសង្សារថ្មីដែលមានឈ្មោះថា Clara Chia មានអាយុទើបតែ 23 ឆ្នាំប៉ុណ្ណោះ។ ចំពោះជីវិតឯកជនរបស់ Clara Chia មិនសូវបានលាតត្រដាងប៉ុន្មានឡើយ ដោយគ្រាន់តែគេដឹងថា នាងជានិស្សិតនៅសកលវិទ្យាល័យឯកជនដ៏ល្បីល្បាញមួយ និងធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា Kosmos ដែលជាក្រុមហ៊ុនរបស់ Gerard Pique។
គួរដឹងផងដែរថា បុរសវ័យ 35 ឆ្នាំរូបនេះបានចែកផ្លូវជាមួយអតីតមិត្តស្រីរបស់ខ្លួន Shakira ដែលមានអាយុច្រើនជាងគាត់រហូតដល់ 10 ឆ្នាំ (45 ឆ្នាំ) កាលពីខែមិថុនា ឆ្នាំ 2022។ Gerard Pique និង Shakira បានចំណាយពេលរួមរស់នៅជាមួយគ្នាអស់រយៈពេល 12 ឆ្នាំ និងមានកូនប្រុសចំនួន 2 នាក់ ជាចំណងស្នេហ៍របស់ពួកគេ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi