បាល់ទាត់អន្តរជាតិ
អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហមថា Rashford ស្ថិតនៅកម្រិតស្មើគ្នាជាមួយ Harry Kane និង Salah

វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Wes Brown បានអះអាងថា ខ្សែប្រយុទ្ធ Marcus Rashford ស្ថិតនៅកម្រិតស្មើគ្នាជាមួយ Harry Kane និង Mohamed Salah ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសកំពុងត្រូវបានគេមើលឃើញថា ជាខ្សែប្រយុទ្ធដែលស្ថិតក្នុងកម្រិតកំពូលមួយរូបនៅ Premier League។
យ៉ាងណាមិញរដូវកាលនេះ Marcus Rashford បានស៊ុតបញ្ចូលទី 17 គ្រាប់ និង Assists ចំនួន 6 ដង ក្នុងការបង្ហាញខ្លួន 28 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ប្រកួតប្រជែងទាំងអស់របស់ក្លឹប។ គាត់បានស៊ុតបញ្ចូលទីសរុបរហូតដល់ 111 គ្រាប់ និង Assists ចំនួន 63 ដង ក្នុងការបង្ហាញខ្លួន 332 ប្រកួត រយៈពេល 8 រដូវកាលរបស់ខ្លួននៅ Old Trafford។
Marcus Rashford បានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់សម្រាប់ក្រុមរបស់លោក Erik ten Hag ដែលដូចជា Harry Kane សំខាន់សម្រាប់ Tottenham Hotspur និង Mohamed Salah សំខាន់សម្រាប់ Liverpool អញ្ចឹងដែរ។ ទាំងនេះបានធ្វើឲ្យ Wes Brown គិតថា Marcus Rashford ស្ថិតក្នុងកម្រិតកំពូល ដែលអាចប្រៀបប្រដូចទៅ Harry Kane និង Mohamed Salah បាន។
Wes Brown បាននិយាយទៅកាន់ Casinos En Ligne ថា៖ “Marcus Rashford គឺជាថាមពលមួយដ៏អស្ចារ្យ នៅពេលដែលគាត់មានទម្រង់លេងល្អ។ គាត់មើលទៅមុតស្រួច និងមានការផ្តោតអារម្មណ៍ខ្ពស់ នោះហើយជាផ្នែកដែលបានជួយដល់គាត់។ នៅពេលគាត់ព្យាយាមស៊ុតបញ្ចូលទី គូប្រជែងខ្លាចគាត់ ហើយគាត់ស្ថិតក្នុងកម្រិតដូចគ្នាជាមួយ Harry Kane និង Mohamed Salah។ គាត់គ្រាន់តែត្រូវការរក្សាទម្រង់លេងដូចបច្ចុប្បន្នគឺបានហើយ”។
ប្រភព: Sportskeeda
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!