បាល់ទាត់អន្តរជាតិ
Aston Villa ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Aubameyang

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Pierre-Emerick Aubameyang។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅចុងឆ្នាំ 2021 ដោយពេលនោះក្រុមរបស់លោក Mikel Arteta មានទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង ហើយគាត់បានចាកចេញទៅ Barcelona នៅខែមករា 2022។
ដោយឡែក Aubameyang បានចំណាយពេលត្រឹមតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះជាមួយក្លឹបយក្សកាតាឡាន់ Barcelona មុនពេល ចាកចេញទៅទឹកដីអង់គ្លេសដោយចូលរួមជាមួយក្លឹបតោខៀវ Chelsea ដោយពេលនោះគាត់បានជួបជុំជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Thomas Tuchel ដែលធ្លាប់ធ្វើការជាមួយគ្នានៅ Borussia Dortmund។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិហ្គាបុងរូបនេះបានជួបការលំបាក ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាដណ្ដើមជម្រើសដំបូងនៅក្លឹប Chelsea ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកចាស់ Thomas Tuchel និងគ្រូបង្វឹកបច្ចុប្បន្នលោក Graham Potter ដោយរកបានគ្រាប់បាល់ត្រឹមតែ 3 គ្រាប់ ក្នុងការបង្ហាញខ្លួន 18 ប្រកួតនៅរដូវកាលនេះ។
ស្របពេលដែលក្លឹបតោខៀវព្យាយាមនាំយកខ្សែប្រយុទ្ធចំណូលថ្មីជាច្រើន Aubameyang ត្រូវបានគេសន្មត់ថា ចង់ចាកចេញពី Stamford Bridge នៅក្នុងខែមករានេះ។ ដូចគ្នានេះដែរ ថ្មីៗនេះយោងតាម The Athletic បានឲ្យដឹងថា Aston Villa កំពុងតែពិចារណាផ្ទេរខ្សែប្រយុទ្ធ Aubameyang។ ប្រសិនបើគាត់សម្រេចចិត្តទៅចូលរួមជាមួយ Aston Villa នោះគាត់នឹងជួបជុំគ្នាជាមួយលោក Unai Emery ដែលជាអតីតគ្រូបង្វឹករបស់ខ្លួនកាលនៅ Arsenal។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi