បាល់ទាត់អន្តរជាតិ
Inter Milan សុំឲ្យ Chelsea បញ្ចុះតម្លៃផ្ទេរ Romelu Lukaku
ក្លឹបយក្សរបស់អ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍ថា កំពុងតវ៉ានឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រាសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ជាមួយក្លឹបតោខៀវ Chelsea។ យ៉ាងណាមិញ Romelu Lukaku គឺជាខ្សែប្រយុទ្ធដែលផ្ទេរពី Inter Milan ទៅ Stamford Bridge ក្នុងតម្លៃ 97.5 លានផោនកាលពីឆ្នាំ 2021។
ទោះជាយ៉ាងណាក៏ដោយក្នុងរដូវកាលដំបូងរបស់គាត់នៅទឹកដីអង់គ្លេសជាមួយក្លឹបតោខៀវ Chelsea គាត់មានទម្រង់លេងមិនល្អឡើយ និងមានជម្លោះផ្ទៃក្នុងជាមួយក្លឹបថែមទៀតផង។ រដូវកាលបន្ទាប់ Romelu Lukaku ត្រូវបានក្លឹបតោខៀវអនុញ្ញាតឲ្យគាត់ខ្ចីជើងត្រឡប់មក Inter Milan វិញ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា។
ការវិលត្រឡប់មកក្របខណ្ឌ Serie A លើកនេះ Romelu Lukaku មិនសូវជាលេចធ្លោរខ្លាំងដូចកាលពីមុនឡើយ និងរងរបួសក្នុងអំឡុងពេលពាក់កណ្តាលរដូវកាលដំបូងថែមទៀតផង។ ទាំងនេះបានធ្វើឲ្យ Inter Milan ហាក់ដូចជារារែកក្នុងការចុះហត្ថលេខាផ្ដាច់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធរូបនេះ។
បន្ថែមលើសពីនេះទៀត របាយការណ៍ច្បាស់ការណ៍ជាច្រើនបានឲ្យដឹងថា លក្ខខណ្ឌហិរញ្ញវត្ថុរបស់ Inter Milan នឹងមិនអាចធ្វើឲ្យពួកគេទិញ Romelu Lukaku ក្នុងតម្លៃខ្ពស់បានឡើយ។ ពួកគេបានព្យាយាមចរចាជាមួយក្លឹបតោខៀវ Chelsea លើតម្លៃផ្ទេរកីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ហើយប្រសិនបើតម្លៃផ្ទេរមិនត្រូវបានថយចុះទេនោះ Inter Milan នឹងស្នើរខ្ចីជើង Romelu Lukaku មួយរដូវកាលបន្ថែមទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ